ខេត្តកំពង់ចាម ឆ្លងថ្មី៤៣នាក់ និងស្លាប់៤នាក់ (Video Inside)
ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៣នាក់ និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ តួលេខឆ្លងមានការធ្លាក់ចុះ៧នាក់ប៉ុន្តែការស្លាប់កើន៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។
យោង តាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុក កងមាស២នាក់ , ស្រុកចំការលើ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្រីសន្ធរ៦នាក់ និង មកពីខេត្តត្បូងឃ្មុំ ៣នាក់ ។
ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅស្រុក កំពង់សៀម, ទី២ ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ នៅស្រុកចំការលើ, ទី៣បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៃ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម និងទី៤ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ។