ខេត្តសៀមរាប ឆ្លងថ្មី៩៥នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតូលេខឆ្លងថយចុះ៤នាក់និងតួលេខស្លាប់ថយចុះ២នាក់ផងដែរ ប្រៀបធៀបនឹងម្សិលមិញ។
យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៧នាក់, ស្រុកអង្គរជុំ៤នាក់, ស្រុកសូទ្រ និគម៧នាក់, ស្រុកបន្ទាយស្រី១១នាក់, ស្រុកពួក១២នាក់, ស្រុកក្រឡាញ់៣នាក់ និងស្រុកអង្គរធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់នោះវិញ គឺស្ត្រីអាយុ៨០ឆ្នាំនិងបុរសអាយុ៧៤ឆ្នាំនៅក្រុងសៀមរាប។
ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៥៩៥នាក់ និងចំនួន មនុស្សស្លាប់បានកើនដល់៥៥នាក់។