ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៩នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួលេខឆ្លង បានថយចុះចំនួន ៦៨នាក់ ធៀបនឹងពីម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបនឹងរកឃើញទាំង នោះ គឺជាករណីឆ្លងលើពលករដែលកំពង់ធ្វើចត្តាឡីស័កចំនួន ៣នាក់ និងចំនួន ៣៦នាក់ ដទៃទៀត គឺជាករណី ឆ្លងនៅក្នុងសហគមន៍ ។ អ្នកឆ្លងពីក្នុងសហគមន៍ទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងសំរោង ២០នាក់, ស្រុកចុង កាល់ម្នាក់ , នៅស្រុកអន្លង់វែង ១០នាក់, ស្រុកត្រពាំងប្រាសាទ ម្នាក់ និងពលរដ្ឋមកពីខេត្តដទៃរួមមានខេត្តកំពត ម្នាក់, មកពីខេត្តសៀមរាបម្នាក់ និងមកពីខេត្តតាកែវចំនួន ២នាក់ ។

ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៧១នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៣៧នាក់ និងមាន អ្នកស្លាប់ចំនួន ៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner