ខេត្តកំពង់ធំ ឆ្លងថ្មី៥១នាក់ និងស្លាប់៤នាក់ (Video Inside)
ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥១នាក់ និងមានអ្នកស្លាប់ចំនួន៤នាក់បន្ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើងចំនួន ១២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។
យោង តាមរដ្ឋបាលខេត្តអ្នកឆ្លងជំងឺកូវីដ១៩ ដែលគេទើបបានរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅ ស្រុកស្ទឹងសែន ២៥នាក់, ស្រុកបារាយណ៍ ១១នាក់, ស្រុកសន្ទុក៥នាក , ស្រុកស្ទោង៥នាក់ , ស្រុកកំពង់ស្វាយ ៤នាក់, ស្រុក តាំងគោក ១នាក់ ។
ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ១៦០នាក់ មានអ្នកជាសះស្បើយសរុបចំនួន ១បាន់៣២៧នាក់ និងមានអ្នកស្លាប់កើនដល់ ៦០នាក់។