ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៨នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣៨នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជា តួលេខឆ្លងថយចុះចំនួន ៥២នាក់ បើធៀបនឹងការរកឃើញកាលពីម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មី ដែលទើបរកឃើញនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ១១២នាក់ និងជាករណីឆ្លងលើពលករ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន២៦នាក់ ។ អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកអូរជ្រៅ ចំនួន ៣នាក់, ក្រុងសិរីសោភ័ណ ៣៧នាក់, ស្រុកស្វាយចេក ១០នាក់, ស្រុកភ្នំស្រុក ៣នាក់, ស្រុកព្រះនេត្រព្រះ ៥នាក់, ស្រុកថ្មពួក ៧នាក់, ស្រុកម៉ាឡៃ ៥នាក់, ក្រុងប៉ោយប៉ែត ៤៤នាក់ និងពលរដ្ឋជាអ្នកដំណើរមកពី ខេត្ត បាត់ដំបងចំនួន ៨នាក់, ខេត្តកំពត ២នាក់, ខេត្តសៀមរាប ៥នាក់, ខេត្តកណ្តាល ២នាក់ , ខេត្តឧត្តរមានជ័យ ម្នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ម្នាក់, ខេត្តត្បួងឃ្មុំ ម្នាក់, ខេត្តកំពង់ចាម ម្នាក់ និងខេត្តតាកែវចំនួន ម្នាក់ផង ដែរ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner