ខេត្តកោះកុង រកឃើញការឆ្លងថ្មី៤៨នាក់ (Video Inside)
ខេត្តកោះកុង បានរកឃើញឆ្លងកូវីដ១៩ថ្ងៃនេះចំនួន៤៨នាក់ដែលជាតួលេខឆ្លងកើនឡើង១៣នាក់បើប្រៀបធៀប នឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកស្រែអំបិល៣៣នាក់, ស្រុក គិរីសាគរ២នាក់, ក្រុងខេមរភូមិន្ទ៦នាក់, ស្រុកមណ្ឌលសីមា៣នាក់ និងស្រុកបុទុមសាគរ៤នាក់។ ខេត្តកោះកុង ថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន៦៨នាក់។