អាជ្ញាធរខេត្តកោះកុង ជួសជុលផ្លូវសម្រាប់ដឹកសពកូវីដ១៩ ទៅកាន់កន្លែងបូជា (Video Inside)
អាជ្ញាធរខេត្តកោះកុង បានប្រញាប់ជួសជុលផ្លូវសម្រាប់ត្រូវដឹកសាកសពចូលទៅកាន់ទីបច្ឆាក្នុងស្រុកបុទុមសា គរក្រោយហេតុការណ៍ផ្លូវធ្វើដំណើរលំបាកគ្មានមនុស្សអើពើ។ កាលពីថ្ងៃទី១សីហារថយន្តដឹកសាកសពតាមផ្លូវ ចូលទៅកាន់ទីបច្ឆាក្នុងឃុំអណ្តូងទឹកស្រុកបុទុមសាគរនោះ មិនអាចធ្វើដំណើរបានឡើយ ដោយសារតែផ្លូវលិច ដោយទឹកភ្លៀងនិងធ្វើឲ្យរថយន្តជាប់ផុង។
មការងារសុខាភិបាល នាពេលនោះបានបង្ខំចិត្តត្រូវផ្ទេរមឈូស សាកសពចេញពីរថយន្តពេទ្យ លើកមកដាក់លើម៉ូតូវិញដើម្បីការធ្វើដំណើរទៅដល់គោលដៅ។ ការធ្វេសប្រ ហែសរបស់មន្ត្រីមូលដ្ឋានចំពោះផ្លូវធ្វើដំណើរនៅក្នុងខេត្តកោះកុងនោះហើយ បាននាំឲ្យមានមតិសាធារណៈ ខ្លះធ្វើការរិះគន់។ សេចក្តីរាយការណ៍ តាមបណ្តាញសង្គមថ្ងៃនេះ បានឲ្យដឹងថាផ្លូវមួយខ្សែ សម្រាប់ធ្វើដំណើរ ចូលទៅកាន់តាំងទីដាច់ស្រយាលសំរាប់បូជាសពដែលស្លាប់ដោយជំងឺកូវីដ១៩ ក្នុងឃុំអណ្តូងទឹក នៃស្រុក បូទុមសាគរនោះ ត្រូវបានចាប់ ផ្តើម ស្ថាបនាហើយ។
អាជ្ញាធរ និងក្រុមការងារថ្នាក់ខេត្ត ត្រូវគេរាយការណ៍ថា សហការជាមួយអាជ្ញាធរស្រុកបូទុម សាគរ និងក្រុមការងារបច្ចេកទេសផ្លូវថ្នល់នៃមន្ទីរសាធារណការខេត្ត ធ្វើ កិច្ចការជួសជុលថ្នល់ដែលត្រូវទឹកលិច នោះដើម្បីបង្កការងាយស្រួលក្នុងការដឹកជញ្ជូនសពដែលស្លាប់ដោយ ជំងឺកូវីដ១៩យកទៅបូជា។