សមត្ថកិច្ចឃាត់មនុស្ស៨២៨នាក់ បំពានវិធានការសុខាភិបាល (Video Inside)
មនុស្ស៨២៨នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៥សីហានេះ ក្នុងអំពើល្មើសបំពាននឹងវិធានសុខាភិបាលដែលនាំ ឲ្យការឃាត់ខ្លួនក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ បានកើនចំនួន២ពាន់១៨២នាក់ហើយក្នុងស្ថានការណ៍ដែលរាជ រដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ១៩។
មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ ប្រឆាំង នឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯកម៉ៅពៅ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សដែលបាន ចាប់បញ្ជួនទៅតុលាការមានចំនួន ១៤នាក់។ សមត្ថកិច្ចនៅថ្ងៃនេះ នៅបានឃាត់ យានយន្តចំនួន៣៣០គ្រឿង និងផាកពិន័យជាប្រាក់បានចំនួន៤៤លានរៀលក្នុងការអនុវត្តវិធានការច្បាប់ចំនួន៤១៩ករណី។
យោងតាមច្បាប់ បទល្មើស មិនគោរពវិធានការដ្ឋ បាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ ពន្ធនាគារពី ៦ខែទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការ ចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន ទៅ ២០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។