ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២៣កម្ពុជា និងកោះហ្គាម គ្រោងប្រកួតនៅប្រទេសបារ៉ែន (Video Inside)
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនិងក្រុមជម្រើសជាតិកោះហ្គាម គ្រោងនឹងធ្វើការប្រកួតវគ្គជម្រុះ ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីនៅក្នុងទឹកដីនៃប្រទេសទី៣ដោយសារតែវិបត្តិឆ្លងកូវីដ១៩ក្នុងប្រទេសទាំង២។ សហពន្ធ័កីឡាបាល់ទាត់កម្ពុជាថ្ងៃទី៥សីហាបានបញ្ជាក់ថា ដោយសារស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា និងនៅ កោះហ្គាំ មានសភាពរីករាលដាលខ្លាំងនិងបង្កការលំបាកទាំងការធ្វើដំណើរទៅមកចេញនិងចូល គណៈកម្មការ ប្រកួតសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានសម្រេចរៀបចំការប្រកួតរវាងក្រុមទាំង២នៅប្រទេសបារ៉ែនវិញ សម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 ដើម្បីយកក្រុមមួយដែលឈ្នះ ទៅកាន់វគ្គជម្រុះជុំទី៣។
សេច ក្តីរាយការណ៍បានបន្តទៀតថា សម្រាប់ការប្រកួតនៅប្រទេសបារ៉ែនក្នុងជើងទីមួយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ តុលាឆ្នាំ២០២១ និងជើងទីពីរនៅថ្ងៃទី១២តុលា ឆ្នាំ២០២១។ ក្រុមណាដែលទទួលបានជ័យជម្នះ នឹងត្រូវឡើង ទៅវគ្គចែកពូលនៃវគ្គជម្រុះជុំទី៣ជាបន្ដបន្ទាប់ ដើម្បីឈានទៅប្រកួតផ្ដាច់ព្រ័ត្រនៅប្រទេសចិននាឆ្នាំ២០២៣ ៕