ឃាត់ខ្លួនជនសង្ស័យចំនួន២៥នាក់ ក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)
ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី០៥សីហានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២៥នាក់ ។ ក្នុងចំ ណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៥នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន១៦នាក់ និង អ្នកប្រើ ប្រាស់៩នាក់ ។
វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី០៥សីហានេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ១៩ ក្រាម និង៩កញ្ចប់តូច ។ ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ចាម, ខេត្តកំពត, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ៕