មនុស្សជំនិតរបស់លោក កឹម សុខា ឆ្លើយតបទៅលោក អ៊ូ ច័ន្ទរ័ត្ន-ផាន់ ច័ន្ទស័ក្តិ យ៉ាងចាស់ដៃ
ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានធ្វើការវាយបក ក៏ដូចជាការឆ្លើយតបទៅលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងលោក ផាន់ ច័ន្ទស័ក្តិ ដែលតែងតែរិះគន់គ្មានសំចៃទៅមកលើលោក កឹម សុខា ជាបន្តបន្ទាប់។
លោកមុត ចន្ថា បានហៅ លោក អ៊ូ ច័ន្ទរ័ត្ន ថា ជាមនុស្សនិយាយកុហក និងបានប្រដូច លោក ផាន់ ច័ន្ទស័ក្តិ ទៅនឹងសត្វដែលកំពុងតែដេញតាមខាំ និងវាយប្រហារដោយគ្មានហេតុផល និងភស្តុតាងមកលើលោក កឹម សុខា មិនលែង។
លោក អ៊ូ ច័ន្ទរ័ត្ន លោក ផាន់ ច័ន្ទស័ក្តិ
លោក មុត ចន្ថា បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “មេសូត្រដោះសារជាលេសគេចចេញពីការស្តីបន្ទោសចំពោះ ចិត្តចង្អៀតចង្អល់។ តើជឿទេថា លោក អ៊ូ ចន្ទរ័ត្ន មានបេះដូងពណ៌ក្រហមចង់រួបរួម? គាត់ធ្លាប់និយាយប្រាប់គេឯងថា រឿងរួបរួម ខ្លួនគាត់ម្នាក់មិនអីទេ តែទាល់តែសួរទៅចាស់ទុំនៅអាមេរិកសិនព្រមរួបរួមឬអត់?។ ម៉្យាងទៀតមន្រ្តីបក្សរបស់ គាត់ម្នាក់កំពុងតែដេញតាមខាំ និងវាយប្រហារដោយគ្មានហេតុផល និងភស្តុតាងមកលើ ឯកឧត្តម កឹម សុខា មិនលែង។ ខណៈដែលលោក អ៊ូ ចន្ទរ័ត្ន និយាយកុហកនៅវិទ្យុបារាំងអន្តរជាតិថាៈ «បើសិនលោក កឹម សុខា មានសេរីភាព និងដឹកនាំគណបក្សនយោបាយឡើងវិញ គាត់ទុកបក្សគាត់ចោល ដោយមកចូលរួមជាមួយវិញ!» សរុបមកវិញៈ លេស កុហក បញ្ឆោត បេះដូងខ្មៅ!៕
ដោយៈពលជ័យ