៧ សីហា ២០២១
១. ក្នុងឆ្នាំ២០២០ ការងារភ្ជួររាស់ដីដាំដំណាំស្រូវទូទាំងប្រទេស សម្រេចជាង ៣.៧ ហិកតា ក្នុងនោះផ្ទៃដីភ្ជួរ រាស់ដោយគ្រឿងយន្តកសិកម្មមានទំហំ ៩៩.១៦% នៃផ្ទៃដីភ្ជួររាស់សរុប – រស្មីកម្ពុជា
២. ក្រសួងរ៉ែ និងថាមពលជជែកជាមួយក្រុមហ៊ុនរុស្សី រឿងប្រេងកាតក្រោយ Kris Energy ក្ស័យធន ខណៈក្រសួងបានជំរុញឱ្យក្រុមហ៊ុនរុស្ស៊ីមកវិនិយោគបន្ថែម ទាំងគម្រោងថាមពលអគ្គិសនី និងអភិវឌ្ឍន៍ប្រេងកាត – កោះសន្តិភាព
៣. ឱកាសនាំចេញកសិផលសរីរាង្គ និងការចេញ ទៅធ្វើការនៅអូស្ត្រាលីរបស់ប្រជាកសិករខ្មែរ នឹងកើនឡើង ក្រោយថ្នាក់ដឹកនាំនៃអគ្ននាយកដ្ឋានកសិកម្មកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនមកពីអូស្ត្រាលី Lexmin Pty Ltd Cambodia – ភ្នំពេញបុស្តិ៍
៤. យន្ដហោះចម្បាំងអ៉ីស្រាអែល វាយប្រហារផ្លូវអាកាស លើមូលដ្ឋានជាច្រើនរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សាស្ទ្រីព សងសឹកទៅនឹងការបង្ហោះប៉ោងប៉ោងភ្ជាប់គ្រឿងផ្ទុះ ហើយដុតឱ្យវាធ្លាក់ចូលទឹកដីអ៉ីស្រាអែល – Reuters
៥. ពលរដ្ឋកូរ៉េខាងជើងជាង ៥ពាន់នាក់ ត្រូវជម្លៀសចេញពីជម្រក ដោយសារតែជំនន់ទឹកភ្លៀងយ៉ាងខ្លាំងជាប់ៗគ្នា ខណៈផ្ទះរាប់រយខ្នងត្រូវបំផ្លាញ ហើយតំបន់កសិកម្មធំៗត្រូវទឹកជន់លិច – The Star
