អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការចាក់វ៉ាក់សាំងAstrazenecaដល់មន្ត្រីសាធារណៈ ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីរាជការស៊ីវិល ជួរមុខ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ ព្រមទាំងគ្រូបង្រៀន
ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងតាមសារTelegrammeនៅរសៀលថ្ងៃទី៧ខែសីហានេះថា៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និង ធ្វើការចាក់វ៉ាក់សាំង ប្រភេទ”អាស្ត្រាហ្ស៊េនីកា Astrazeneca “ជូនទៅលើគោលដៅដែលជាមន្ត្រីសាធារណៈនៅតាមស្រុកតំបន់ព្រំដែន នៅក្នុងស្រុក-ក្រុងក្នុងខេត្ត នៅក្នុងវិទ្យាល័យ នេត យ៉ង់ ចាប់ដំណើរការចាក់វ៉ាក់សាំងខាងលើនេះ ចាប់ពីម៉ោង០៨ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ ដោយផ្តោតលើគោលដៅដែលជាមន្ត្រីសាធារណៈ ក្រុមប្រឹក្សាខេត្តក្រុង-ស្រុកឃុំ-សង្កាត់និងមន្ត្រីរាជការស៊ីវិលជួរមុខ មន្ត្រីសុខាភិបាលនិងក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ព្រមទាំងគ្រូបង្រៀន ផងដែរ។
ការផ្តល់នូវការចាក់វ៉ាក់សាំង AstraZeneca ជាដូសលើកទី៣ ជូនដល់មន្ត្រីសាធារណៈជួរមុខខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីខេត្តរដ្ឋបាលខេត្តបាត់ដំបង ទទួលបានវ៉ាក់សាំង ចំនួន២០.៧៣០ ដូសជាថ្មី ដែលជាដូសជំរុញបន្ថែម ជូនដល់មន្ត្រីសាធារណៈ ក្រុមប្រឹក្សាខេត្តក្រុង-ស្រុកឃុំ-សង្កាត់និងមន្ត្រីរាជការស៊ីវិលជួរមុខ មន្ត្រីសុខាភិបាលនិងក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ព្រមទាំងគ្រូបង្រៀនផងដែរ ក្នុងការទប់ស្កាត់ការឆ្លងពីជម្ងឺកូវីដ-19 បំប្លែងថ្មី ប្រភេទDelta.។
តាមការគូសបញ្ជាក់ពីឯកឧត្តមអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបែបនេះ គឺបន្ទាប់ពីវ៉ាក់សាំងAstrazeneca ជាង២ម៉ឺនដូស បានដឹកតាមឧទ្ធម្ភាគចក្រមកដល់ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៧ ខែសីហានេះ។ ឯកឧត្តម សឿម ប៊ុនរិទ្ធ ក៏បានប្រាប់ឲ្យដឹងផងដែរថាការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញនេះនិងប្រព្រឹត្តទៅនៅវេលាព្រឹកម៉ោង០៧,៣០នាទី ថ្ងៃទី០៨ខែសីហាឆ្នាំ២០២១នេះហើយការចាក់ដូសទី៣នេះ គឺ៖ជាប្រភេទវ៉ាក់សាំងAstrazeneca ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន និងមន្ត្រីសាធារណៈជួរមុខសំខាន់ៗក្នុងខេត្តផងដែរក្រោមវត្តមាន ឯកឧត្តម ងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ និងបន្ទាប់មកចាក់ជូនដល់មន្ត្រីរាជការស៊ីវិលកងកម្លាំ ង ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល និងគ្រូបង្រៀនតាមកម្មវិធីគ្រោងទុកពីការផ្តល់នូវការចាក់វ៉ាក់សាំង ដែលដូសជម្រុញទី៣នេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )