អស់រយៈពេលជាង ៥សតវត្សកន្លងមកនេះ អាស៊ានក្នុងនាមជាអង្គការតំបន់បានទទួលជោគជ័យក្នុងការធានាបានជូនប្រជាជននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់
អស់រយៈពេលជាង ៥សតវត្សកន្លងមកនេះ អាស៊ានក្នុងនាមជាអង្គការតំបន់បានទទួលជោគជ័យក្នុងការធានាបានជូនប្រជាជននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ពិសេសវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចដោយឈរលើលំដាប់ទៅ៣ នៅអាស៊ី និងទី៦នៅក្នុងពិភពលោក។
ក្នុងបរិបទនេះ កម្ពុជានឹងទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ បន្ទាប់ពីការចូលជាសមាជិកកាលពីឆ្នាំ១៩៩៩កន្លងមក។ ក្នុងនាមជាប្រធានអាស៊ាន ២០២២ កម្ពុជាបានដាក់ចេញនូវអាទិភាពក្នុងការធានាឱ្យបាននូវលទ្ធផលមួយដើម្បីងើបចេញផុតពីវិបត្តិកូវីដ១៩ ក៏ដូចជាសហប្រតិបត្តិការ និងអនុវត្តវិធានការក្រោមយុទ្ធសាស្ត្រ៥ គឺ៖ ការពង្រឹងប្រព័ន្ធសុខាភិបាល, សន្តិសុខមនុស្សជាតិ, ពង្រីកសក្តានុពលទីផ្សារតំបន់ និងសមាហរណកម្មសេដ្ឋកិច្ច, ពន្លឿនព័ត៌មានឌីជីថលដោយបរិយាប័ន្ន និងការឈ្ពោះទៅមុខដោយចីរភាព និងភាពធន់រឹងមាំ។
កម្ពុជាក៏នឹងប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់ សម្រាប់វិនិយោគ ពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP។
សម្រាប់ចក្ខុវិស័យអាស៊ាន២០២៥ កម្ពុជាបានធ្វើកិច្ចការគាំទ្រមួយចំនួនដូចជា៖ ការលើកកម្ពស់ពលករចំណាកស្រុក, ការផ្លាស់ប្តូរទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រ តូច និងមធ្យម និងសហគ្រិនភាពជាស្ត្រី និងយុវជន ព្រោះថាពួកគេជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងតំបន់ដែលផ្តល់ការងារជាង៨០% សម្រាប់កម្លាំងពលកម្មក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ។ យើងនឹងខិតខំផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ឱ្យក្លាយជាគ្រួសារដ៏ រឹងមាំមួយ, បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាពផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។