បាល់ទះ បុរស បារាំង ឈ្នះ មេដាយ មាស ជា លើក ដំបូង ក្នុង ប្រវត្តិសាស្រ្ត អូឡាំពិក
អត្ថបទដោយ៖
Kien Sereyvuth
ក្រុម បាល់ទះ ជម្រើស ជាតិ បារាំង បាន ឈ្នះ មេដាយ មាស ជា ជាប្រវត្តិសាស្រ្ត ក្នុង ព្រឹត្តិការណ៍ កីឡា អូឡាំពិក ឆ្នាំ ២០២០ នៅ ទីក្រុង តូក្យូ ប្រទេស ជប៉ុន ក្រោយ យក ឈ្នះ ក្រុម រុស្ស៊ី ដោយ លទ្ធផល ៣សិត ទល់២សិត នៅ កីឡដ្ឋាន Ariake Arena ក្នុង លទ្ធផល ២៥-២៣ , ២៥- ១៧ , ២១-២៥,២១-២៥ និង ១៥-១២ ឈ្នះ មេដាយ មាស រុស្ស៊ី មេដាយ ប្រាក់ និង អាហ្សង់ទីន មេដាយ សំរឹទ្ធ ៕

