ចិនដុតដៃដុតជើង ទប់ស្កាត់ការផ្ទុះឡើងនូវវ៉ារ៉្យង់ឌែលតាក្នុងស្រុក

ខេត្ត​នានា​នៅទូ​ទាំ​ង​ប្រ​ទេ​ស​ចិន ​បានដា​ក់​កំ​ហិត​តឹង​រ៉ឹង​ជាង​មុន​ក្នុង​កិច្ច​ប្រឹ​ងប្រែ​ង​ ទប់​ស្កាត់​កា​រ​ផ្ទុះ​ឡើ​ង​នៃ​នៃ​ការ​រីករាល​ដាល​នៃវ៉ារ៉្យង់​ឌែល​តាម​ដ៏​អាក្រក់បំផុត​អស់​រយៈពេល​ជាច្រើ​ន​ខែ​ ដោយ​មន្រ្តី​សុ​ខា​ភិបា​ល​បាន​ចាត់​ទុក​ ការ​រីក​រាល​ដាល​វ៉ារ្យ៉ង់ឌែល​តា​លើក​នេះ​ ថា​ជា​ការីក​រាល​ដាល​ខ្លាំងបំផុត​។ នេះ​បើយោង​តាម​សារ​ព័ត៌​មាន​​រ៉យទ័រ​ ។​

អាជ្ញាធរ​ បា​នរកឃើញករណី​វិជ្ជមាន​ ៣២៨ ករណី​ កាលពី​ខែ​ កក្កដា ដែ​ល​មាន​ចំនួន​ស្ទើរ​តែ​ស្មើ​នឹង​ចំនួន​ករណីក្នុ​ងស្រុ​ក​សរុ​ប​ចា​ប់​ពី​ខែ កុម្ភៈ ដល់ខែ មិថុនា​។

លោក Mi Feng អ្នកនាំ​ពាក្យគ​​ណៈកម្មការ​សុខ​ភា​ព​ជា​តិ​ (NHC) និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាល​ពីថ្ងៃ សៅរ៍ ថា៖ «​បញ្ហា​ប្រឈម​ធំ​បំផុត​យើង​កំពុង​ជួប​នា​ពេ​ល​ប​ច្ចុប្ប​ន្ន​នេះ គឺការ​រីក​រាលដាល​នៃ​វ៉ារ៉្យង់​ឌែល​តា​ ដែល​បង្ក​ជា​ហានិភ័យ​កាន់​តែ​ខ្លាំង​ដល់​ការ​​បង្ការ​ និង​​គ្រ​ប់​គ្រ​ង​ការ​រីក​រាល​កន្លង​មក​»។

កន្លង​មក​ អ​ង្គ​កា​រសុ​ខ​ភា​ព​ពិ​ភ​ពលោ​ក​ (WHO) បាន​ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេ​ល ៤ សប្តាហ៍​ចុង​ក្រោយ​នេះ​ គេ​​បា​ន​​រក​ឃើញ​ថា​ ការរីក​រាល​ដាល​កើនករណី​កូវីដ​កើន​ឡើង​​ជា​មធ្យម​ ៨០ ភាគរយ គ្រប​ដណ្ដប់​​តំ​បន់​ចំនួន​ ៥ ក្នុង​ចំណោម​តំបន់ចំនួន ៦ ដែល​ភាគ​ច្រើន​បង្ក​ដោយ​​វ៉ារ្យ៉ង់​ឌែល​តា​។ វ៉ារ៉្យង់​ដ័​កាច​សាហាវ​នេះ ត្រូវ​បាន​រក​ឃើញ​ដំបូង​គេ​នៅ​ក្នុ​ងប្រ​ទេ​សឥណ្ឌា ហើយ​បច្ចុប្បន្ន​បាន​រី​ក​រាល​ដាល​ដល់​ប្រទេស​ និង​តំបន់​ចំនួន ១៣២ ហើយ​ទូទាំង​ពិភពលោក​។

យ៉ាងណា​មិញ​​ ការរី​ក​រាល​ដាល​នៃ​វ៉ារ៉្យង់​ឌែល​តា​នេះ បាន​ឆ្លងជាង ២៦០ នៅទូទាំងប្រទេស​ កើត​ឡើង​ចេញ​ពី​ចង្កោមនៅ​ទីក្រុ​ង​ណានជីង​ ក្នុងខេ​ត្ត​ជាំ​ង​ស៊ូ​ភាគ​ខាង​កើ​ត​ ក្រោយ​រក​ឃើញ​​អ្នក​បោស​សំអាត​កាប៊ីន​ ៩ នា​ក់នៅ​អា​កា​ស​យា​ន​ដ្ឋាន​អ​ន្តរ​ជាតិ​ មាន​វិជ្ជមាន​កូវីដ- ​១៩​ កាល​ពី​ថ្ងៃទី ២០ ខែកក្កដា។ រដ្ឋាភិបាល​ក៏​បាន​បិទ​ខ្ទប់​ខេត្ត​នេះ​រួច​ហើយ និង​បាន​ធ្វើ​​តេស្តលើប្រជាជនចំនួន ៩,២​ លាននាក់ពីរដង​ផងដែរ​។

មន្រ្តីគណកម្ម​ការ​ NHC លោក He Qinghua ប្រាប់​អ្នក​យ​ក​ព័​ត៌​មាន​នៅ​ឯសន្និ​សី​ទ​កាសែត​ថា​ ការ​​ឆ្លង​រាល​ដាល​នៃ​វ៉ារ៉្យង់​នេះ បណ្ដាល​មក​ពី​រដូវ​ទេសចរណ៍​ និង​លំហូរ​អ្នកដំ​ណើ​រ​ខ្ព​ស់​​នៅ​អា​កា​សយាន​ដ្ឋាន​ ដែល​បង្ក​ឱ្យ​មាន​កា​ររី​ក​រា​​ល​ដាល​យ៉ា​ង​​ឆាប់​​រហ័​​ស​នៃ​ការ​ផ្ទុះឡើ​ងនេះ​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner