យ៉ាងហោចណាស់មានមនុស្ស ១០ នាក់រងរបួសក្នុងការចាក់សម្លាប់ នៅលើរថភ្លើងក្រុងតូក្យូ

យោង​តាម​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ទីក្រុង​តូក្យូ​ បាន​ឱ្យ​ដឹង​ថា​មាន​មនុស្ស​យ៉ាងតិច​១០​ នាក់ត្រូវបាន​​បុរស​ម្នាក់ក្នុងវ័យ៣០ឆ្នាំប្លាយចាក់​ឲ្យ​រង​របួស​ នៅ​យប់​ថ្ងៃសុក្រ​ នៅលើ​រថភ្លើង​ក្នុង​ទីក្រុង​តូក្យូ​ ​។នាយកដ្ឋាន​ខាងលើ​បាន​ឆ្លើយតប​ នឹង​ការហៅ​ទូរស័ព្ទ​ចូល​មួយ​ នៅម៉ោង​ ៨ ​និង​ ៣៨ នាទី​យប់​ (ម៉ោងនៅជប៉ុន​) ហើយ​បាន​រកឃើញ​ជន​រងគ្រោះ​ នៅក្នុងថ្លុកឈាម នៅពេល​មន្ត្រីពីនាយកដ្ឋាន​ទៅ​ដល់​កន្លែងកើតហេតុ​ ហើយមិនមាន​ជនរងគ្រោះ​ដល់បាត់បង់ជីវិតទេ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​របស់​ជប៉ុន​ NHK ​ ជន​សង្ស័យ​បាន​ដើរ​ទៅ​ហាង​លក់ទំនិញ​មួយ​ ហើយ​បាន​ចូល​ខ្លួន​សារភាព​ដោយ​និយាយ​ទៅ​កាន់​បុគ្គលិក​នៅ​ហាង​នោះ​ថា“​ ខ្ញុំ​ ជា​ជនសង្ស័យ​នៃ​ឧក្រិដ្ឋកម្ម​ ដែល​កំពុង​ចាក់​ផ្សាយ​នា​ពេល​នេះ​ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ធុញ​ទ្រាន់​នឹង​ការរត់គេចខ្លួនទៀត​ណាស់​” ។ ប៉ូលីស​ក្រុង​តូក្យូ​ និយាយ​ថា​បុរស​នោះ​ បាន​សារភាព​ថាគាត់ជា​អ្នក​ចាក់​ជនររងគ្រោះពិតមែន​ ហើយ​បាន​បន្ត​ថា​ គាត់​គ្រាន់​តែ​ចង់​សម្លាប់​ស្ត្រី​ណា​ដែល​មាន​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ។​

ឧក្រិដ្ឋកម្ម​បែប​ហឹង្សា​ គឺ​កម្រ​មាន​ណាស់​ នៅ​ក្នុង​ប្រទេស​ជប៉ុន​ ប៉ុន្តែ​ការ​វាយ​ប្រហារ​ដោយកាំបិត​ដោយ​ជន​ដៃ​ដល់​មិន​មុខ បានកើនឡើង​។ នៅ​ខែ​មិថុនា​ឆ្នាំ ​២០០៨​  បុរស​ម្នាក់​នៅ​ក្នុង​ឡាន​ដឹកទំនិញ​ធុន​ស្រាល​ បាន​បើក​ឡាន​បុក​ហ្វូង​មនុស្ស​នៅ​ក្នុង​តំបន់​ អាគីហាបារ៉ា ( Akihabara) ដ៏ពេញនិយម​ហើយ​បន្ទាប់​មក​ បាន​លោត​ចេញ​ពី​រថយន្ត​ហើយ​បាន​ចាប់​ផ្តើម​ចាក់​អ្នក​ថ្មើរ​ជើង​បណ្តាលឱ្យ​មាន​អ្នក​ស្លាប់ ​ដល់​ទៅ​៧ នាក់។

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner