លោក Larry Page សហស្ថាបនិករបស់ Google ទទួលបានសិទ្ធិស្នាក់នៅញូហ្សេលេន

លោក Larry Page សហស្ថាបនិក​របស់​ក្រុមហ៊ុន ហ្គូហ្គោល (Google )និង​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​អ្នកមាន​បំផុត​ នៅ​លើ​ពិភព​លោក​ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ស្នាក់​នៅ​ប្រទេស​ ញូហ្សេលេន ក្រោម​ប្រភេទ​សិទ្ធិស្នាក់នៅសម្រាប់​វិនិយោគិន ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ។

គួរឲ្យដឹងដែរថា​អ្នក​ដាក់​ពាក្យ​សុំ​សិទ្ធិខាងលើ​ត្រូវ​វិនិយោគ​យ៉ាង​តិច​ ១០​លាន​ដុល្លារ  ញូវហ្សេលេន​ (ប្រហែល ​៧ លាន​ដុល្លារ​, ឬ​៥​លាន​ផោន​) នៅ​ប្រទេស​ញូហ្សេលេន​ក្នុង​រយះ​ពេល​យ៉ាងតិច​ ៣​ ឆ្នាំ​។

លោក​ Page​ បាន​ចូល​ក្នុង​ប្រទេស​ញូហ្សេលេន​កាល​ពី​ខែមករា​ នៅ​ពេល​ដែល​ព្រំដែន​ របស់​ញូហ្សេលេន​ត្រូវ​បាន​បិទ​ដោយ​សារ​តែ​ជំងឺ​កូវីដ​ ១៩ ​។ ប៉ុន្តែ​រដ្ឋាភិបាល​ បាន​និយាយ​ថារូប​លោក​​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលដែនដី​របស់​ញូហ្សេលេន​បាន​ដោយ​សារ​តែ​មានតម្រូវការ​ទាក់ទង​នឹង​ការ​សង្គ្រោះ​បន្ទាន់​ទាក់​ទង​នឹង​កូន​ប្រុសរបស់​លោក​។

លោក​ Page​ អាយុ​ ៤៨ ឆ្នាំ​បាន​ដាក់​ពាក្យ​សុំ​ស្នាក់នៅ​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​នៅ​ពេល​នោះ ​ពាក្យ​ស្នើ​សុំ​របស់​លោក​មិន​អាច​ដំណើរ​ការ​ បាន​ទេ​ដោយសារលោក​មិនបាន​ស្ថិតនៅញូហ្សេលេននា​ពេលនោះ។រដ្ឋាភិបាល​ញូហ្សេលេន​បានអះអាង​​​កាល​ពី​ថ្ងៃ​ព្រហស្បត៍​សប្ដាហ៌​មុន​ ប៉ុន្តែ​នៅ​ខែ​មករា​កន្លង​ទៅ​ ​មហា​សេដ្ឋី​បច្ចេក​វិទ្យាអាមេរិក​រូបនេះ​ត្រូវ​បាន​អនុញ្ញាត​ ឱ្យ​ចូល​ក្នុង​ប្រទេស​ញូហ្សេលេន​ដើម្បី​ឱ្យ​កូន​ប្រុស​របស់​គាត់​អាច​ចូលមក​ប្រទេស ញូហ្សេលេនបានដែរ ដោយសារមូលហេតុ​ត្រូវការ​ផ្នែកវេជ្ជសាស្ត្របន្ទាន់ នៅក្នុង​ប្រទេស ញូហ្សេលេន។

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner