គ្រោះថ្នាក់ចរាចរណ៏តិចតួចសោះក៏ស្រាប់តែមាន បុរសម្នាក់ស្លៀកពាក់ស៊ីវិលសៀតកាំភ្លេីងខ្លីនិងអាយឌីមួយដេីមមកឡូឡាដាក់សមត្ថកិច្ចកំពុងដោះស្រាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិ៏សែនជ័យទាំងយប់
ភ្នំពេញ ៖ បុរសម្នាក់មានកាំភ្លើងនិងអាយឌីសៀត នៅនិងចង្កេះមកអន្តរាគមន៏ឡូឡាដាក់សមត្ថកិច្ច បន្ទាប់ពីមានម៉ូតូចំនួន៣គ្រឿងបានជិះបុកតកន្ទុយគ្នាបណ្តាលឱ្យរងរបួសរលាត់ដៃជេីង
ហេតុការណ៏នេះបានកេីតឡេីងកាលពីវេលា ម៉ោង៨និង២០នាទីយប់ ថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្រាបៀអង្គរ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HK.2301 ដឹកប្រពន្ធធ្វេីដំណេីរ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1L.1256 ធ្វេីដំណេីរមក ពីក្រោយនិងបុកពេញទំហឹងហឹងបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះក៏មានយុវជនម្នាក់ដែលជាកូនរបស់បុរសជិះម៉ូតូPCX បានជិះម៉ូតូម៉ាកnex ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GE. 0984 មកពីក្រោយក៏បុកបន្តទៀតគរលេីគ្នាបណ្តាលឱ្យរបួសរលាត់ដៃជើង។
សាក្សីបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏ចុះមកដល់កំពុងធ្វេីការសម្របសម្រួលតែដោយសារមិនត្រូវគ្នាក៏ធ្វេីការវាស់វែងដេីម្បីយកម៉ូតូទាំង៣គ្រឿងយកទៅរក្សាទុកភ្លាម នោះស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិល មិនដឹងមកពីណា ដោយសៀតកាំភ្លេីងខ្លីមួយដេីមអាយឌីមួយដេីម មកឡូឡាដាក់កម្លាំងសមត្ថកិច្ច មិនឱ្យធ្វេីការវាស់វែងយកម៉ូតូទៅនោះទេ ។ បន្ទាប់មកសមត្ថកិច្ចក៏សុំកម្លាំងអន្តរាគមន៍មកភ្លាម នោះបុរសខាងលេីក៏រត់ចូលក្នុងព្រៃដីឡូត៍មួយកន្លែងបាត់ទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចបានយកម៉ូតូ ទាំង៣គ្រឿងយកទៅរក្សាទុកនិងហៅភាគីខាងម៉ូតូទៅដោះស្រាយនៅអធិការដ្ឋាននគរបាល ពោធិ៍សែនជ័យថែមទាំងសួរនាំអំពីបុរសដែលឡាំប៉ាដាក់សមត្ថកិច្ចដេីម្បីឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា