លោកជំទាវ បាន ស្រីមុំ បើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីរាជការជួរមុខទូទាំងខេត្ត

អត្ថបទដោយ៖
ធី ដា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ) ជូនមន្ត្រីរាជការជួរមុខទូទាំងខេត្ត នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនមន្ត្រីរាជការជួរមុខដូសទី៣នាពេលនេះជាប្រភេទ អាស្ត្រាសេនីកា គឺជាការផ្តល់ជូនដ៏ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជួរមុខ របស់យើងឱ្យបានគ្រប់ៗគ្នា ដើម្បីប្រឆាំងនឹងការវាយប្រហារពីវីរុសកូវីដ-១៩ បំលែងថ្មី ប្រភេទ ដែលតា(Delta) ។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិ កាន់តែមានការរីកចម្រើន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner