ចិននិងរុស្ស៊ីផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ ពីថ្ងៃទី ៩-១៣ ខែសីហា
សមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ីបានចាប់ផ្តើមហើយ នៅលើទីលានហ្វឹកហ្វឺននៃកងទ័ពរំដោះប្រជាជនចិន នៅក្នុងតំបន់ភាគនិរតីនៃប្រទេសចិន នាថ្ងៃទី៩ សីហានេះ។
សមយុទ្ធជាផ្លូវការនេះមានការបែងចែក ជាមូលដ្ឋានសមយុទ្ធនៅលើដី និងលើអាកាស ចាប់ពីថ្ងៃទី ៩-១៣ ខែសីហា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ពីភាគីចិន។
ប្រភពបន្តថា សមយុទ្ធនេះធ្វើឡើងក្នុងគោលដៅចូលរួមការពារ សន្តិសុខ និងស្ថិរភាពរបស់តំបន់ទាំងមូល តាមរយៈការហ្វឹកហ្វឺនជំនាញគន្លឹះ, ការព្រមានទុកជាមុន, ការទប់ទល់ការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងសមត្ថភាពនៃការប្រយុទ្ធ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ