រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ជាប៉ៅអ៊ីចល័ត៥០គ្រង និងក្តារម្ឈូស៣០ ពីសប្បុរសជន
ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល និងភាពចាំបាច់ចំពោះមុខរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៩ សីហានេះ ក្រុមហ៊ុន ST Premier Residence បាននាំយកអំណោយ មានប៉ៅអ៊ីចល័តចំនួន ៥០គ្រឿង ក្តារម្ឈូស៣០ យកមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរង ខេត្ត នៅសាលាខេត្តសៀមរាប ។
តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន ST Premier Residence បានឲ្យដឹងថា ក្នុងពេលវេលានេះ យើងត្រូវតែចាំ បាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ សំខាន់ក្នុងពេលតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់ និង កាត់ផ្តាច់ ខ្សែចម្លងជម្ងឺកូវិដ១៩ នៅក្នុងខេត្តសៀមរាប ។
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏ សប្បុរសធម៌ របស់ក្រុមហ៊ុន ST Premier Residence ដែលបានផ្តល់ជូននូវសម្ភារៈ ក្នុងកិច្ចបម្រើដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប សំខាន់សម្រាប់យកទៅប្រើប្រាស់នៅតាមមណ្ឌល ចត្តាឡីស័ក ។ ឯកឧត្តមក៏បានជម្រាបជូន ដល់សប្បុរសជនថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភះ ២០២១នេះ អាជ្ញាធរខេត្តបានធ្វើការពង្រីកបន្ថែមនូវមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង ក្នុងការទទួលបងប្អូនធ្វើចំណាកស្រុកមកពីក្រៅប្រទេស ព្រមទាំងទីកន្លែងសម្រាប់ធ្វើការព្យាបាល អ្នកវិជ្ជមាន ជម្ងឺកូវិដ១៩ផងដែរ ។ ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរ ដល់ក្រុមហ៊ុន ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ទៀតផងដែរ ។ ចំពោះសម្ភារៈទាំងនេះបន្តយកទៅដាក់សម្រាប់ប្រើប្រាស់ នៅតាមមណ្ឌល ក្នុងក្រុង និង តាម បណ្តាស្រុកផងដែរ ។ ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្ត សៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាព ខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕ ម៉ី សុខារិទ្ធ