ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ នៅវៀតណាម បានប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់សម្រាប់ពិភពលោក

ការ​កើន​ឡើង​នៃ​កំណត់​ត្រា​ករណី​ឆ្លង​មេរោគ​កូវីដ១៩​ បាន​បង្ខំ​ឱ្យ​រោងចក្រមួ​យ​ចំនួន​​បិទ​ទ្វារ​នៅ​ភាគ​ខាង​ត្បូង​ ប្រទេស​វៀត​ណាមហើយ​ក៏មាន​​ការ​ឈាន​ទៅ​ដល់​ការបិទទ្វារ​នៃ ​មជ្ឈ​មណ្ឌល​ផលិត​សម្លៀក​បំពាក់​និង​ស្បែកជើង​ដែល​មមាញឹក​បំផុត​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ផងដែរ។

ការ​រអាក់​រអួល​ខ្សែ​សង្វាក់​នៃ​ការ​ផ្គត់ផ្គង់​ គឺ​ជា​ការ​ប៉ះ​ទង្គិច​ដល់​ប្រទេស​វៀតណាម​ដែល​បាន​ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូវីដ១៩​ក្នុង​ស្រុក​បាន​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​ ២០២០​។ ​វៀតណាម​គឺ​ជា​ ប្រទេស​មួយ​ក្នុងចំណោម​សេដ្ឋកិច្ច​អាស៊ី​មួយ​ចំនួន​ ដែល​មាន​ការ​រីក​ចម្រើន​និង​ទាក់ទាញ​ការវិ​និយោគ​ បរទេស​ថ្មីៗ​បានច្រើន​កាល​ពី​ឆ្នាំមុន​ បើ​ទោះ​បី​ជា​មាន​ជំងឺ​រាត​ត្បាត​ក៏​ដោយ​។

ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​របស់​វៀតណាម​ មាន​ពី​ ៧.០០០ ​ទៅ​ ៨.០០០​ករណី​ មាន​ករណីឆ្លងសរុប​ជាង​ ២០០.០០០ ករណី​ត្រូវបាន​គេ​កត់ត្រានៅទូទាំងប្រទេស​ចាប់​តាំង​ពី​ដើម​ខែ​កក្កដា​ផងដែរ​។ ទីក្រុង​ ហូជីមិញ​ជា​ទីក្រុង​ធំបំផុត​របស់​ប្រទេស​វៀតណាម​បាន​រង​គ្រោះ​និងរងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្បែក​ជើង​ធំ​ពីរ​ គឺ ​Pou Chen របស់​តៃវ៉ាន់​ដែល​ផលិត​ស្បែក​ជើង​ឱ្យ​អាឌីដាស(Adidas) និង​ណៃគី (Nike) និង​ក្រុមហ៊ុន​Changshin របស់​កូរ៉េ​ខាង​ត្បូង​ដែល​ផ្គត់​ផ្គង់​ដល់​ក្រុមហ៊ុន​អាមេរិក​ផងនោះ​ក៏បាន​ផ្អាក​ប្រតិបត្តិការ​និងផលិតកម្ម​កាល​ពី​ខែ​មុន​។

ក្រុមហ៊ុន​ ​Pou Chen បាន​បញ្ឈប់​ការ​ផលិត​នៅ​ ទីក្រុង​ហូជីមិញ​ ដែល​ជា​រោងចក្រ​ធំ​បំផុត​នៅក្នុង​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​កក្កដានេះ​​ ហើយ​បាន​និយាយ​ថា​ នឹង​នៅ​តែ​បិទ​រហូត​ដល់​ថ្ងៃទី​  ៩​ ខែ​សីហា​។

សមាគម​វាយនភ័ណ្ឌ​និង​សំលៀក​បំពាក់​វៀតណាម​ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ជាង ៣០ ភាគរយ​នៃ​រោងចក្រ​កាត់ដេរ​និង​ វាយនភ័ណ្ឌ​របស់​ប្រទេស​ត្រូវ​បាន​បិទទ្វារ​។ របាយការណ៍​មួយនៅ​ក្នុង​សារ​ព័ត៌មាន​រដ្ឋ​វៀតណាម​ បាន​ដក​ស្រង់​សម្តី​ប្រធាន​សមាគម​ ថា​អត្រា​ចាក់​វ៉ាក់សាំង​ក្នុងចំណោម​កម្មករ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​គឺ​“ នៅ​ទាប​នៅ​ឡើយ​” ។មាន​តែ​ប្រហែល​ ១​ ភាគរយ​នៃ​ប្រជាជន​ប្រមាណ​ ៩៨ លាន​នាក់​តែ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​វ៉ាក់សាំងបាន​ពេញ​លេញ​។

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner