ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០៩-សីហា-២០២១

V1-   សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេស បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬ ដូសជំរុញ៕ឃ្លីប

N03-         សម្តេចពិជ័យសេនាបានមានប្រសាសន៍ថា  ក្រសួងការពារជាតិចាប់ផ្តើមចាក់វ៉ាក់សាំង           ដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ពចាប់ពីថ្ងៃទី៩ ខែសីហាឆ្នាំ២០២១ នេះ       តទៅ៕ឃ្លីប(វេបសាយ) អាន កញ្ញា ឃុន ស្រីណុច

L1-   កម្ពុជា ជាប្រទេសទី៣លើលោក ដែលចាក់វ៉ាក់សាំង ដូសទី៣ ជូនប្រជាជន បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងឥណ្ឌូនេស៊ី ស្របពេលវីរុសបំប្លែងថ្មី កំពុងរាតត្បាត ជុំវិញពិភពលោក ៕           …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង ស្រ៊ាង ដាលិន កន្និកា)

N07- ក្រសួងសុខាភិបាល ជូនដំណឹងពីទីកន្លែង និងពេលវេលានៃការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជូនគ្រូពេទ្យជួរមុខ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅរាជធានីភ្នំពេញ៕អានផ្ទាល់

BH1N-ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥០៨នាក់ អ្នកជាសះស្បើយ ចំនួន ៦៦០ នាក់ និង អ្នកស្លាប់ ២៣នាក់ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក សរមៀត ប៊ុន ហុក + បញ្ជូលសម្លេង អ្នកនាង ស្រ៊ាង ដាលិន កន្និកា)

N01- អំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវី-១៩ និងកំពុងធ្វើចត្តាឡីស័កចំនួន៦៣គ្រួសារ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕ឃ្លីប(អាន កញ្ញា ឃុន ស្រីណុច)

N02- ប្រជាជនភូមិភាគឥសាន ចូលរួមយ៉ាងសស្រាក់សស្រាំមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា៕ឃ្លីប

N04- លោកជំទាវ ឱ វណ្ណឌីន បានអោយដឹងថា  វីរុសកូវីដ១៩ បានបំប្លែងថ្មីទៀតហើយ គឺ ប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពី Alpha៕ឃ្លីប

N05- រយៈពេល៨ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន ២៧៩,០៧៧នាក់៕អានផ្ទាល់

ខេត្តព្រះវិហារ

N06- អាជ្ញាធរខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនមន្រ្តីជួរមុខ ដែលប្រឈមនឹងហានិភ័យ ឆ្លងជំងឺកូវីដ បំប្លែងថ្មី Delta នៅខេត្តជាប់ព្រំដែនថៃ៕ឃ្លីប(អាន កញ្ញា ឃុន ស្រីណុច)   

ខេត្តតាកែវ

C4-  ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ចំនួន៤៥នាក់ ស្ថិតក្នុងឃុំរមេញ ស្រុកកោះអណ្ដែត បានទទួលអំណោយឧបត្ថម្ភពីប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញ របស់គណៈបក្សប្រជាជនកម្ពុជា៕អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖អ៊ិត រ៉ាវុធ)

ខេត្តបាត់ដំបង

D2-  អភិបាលរងខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែក ជូនដល់គ្រួសារក្រីក្រ និងបិទខ្ទប់ ២៥គ្រួសារ ក្នុងស្រុកគាស់ក្រឡ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

ខេត្តកំពង់ស្ពឺ

C11          មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ប្រគេនទានចំណាំព្រះវស្សា សរុបទឹកប្រាក់ ជិត២០លានរៀល ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងវត្ត មុន្នីរង្សីរតនារាម ហៅ ៕ …អានផ្ទាល់ (អត្ថបទ រូបភាព លោក ម៉ុន សំអាត)

បទយកការណ៍

R50-         ពីកម្មវិធីសូមបង្ហាញ        «ទួលព័ន្ធសាឡី-បឹងស្នេហ៍»ជម្រកស្ថានសួគ៌នៃសត្វស្លាបរាប់ម៉ឺនក្បាល ជាទីតាំងនៃគោលដៅទេសចរណ៍ធម្មជាតិ ទស្សនីយភាពដ៏កម្រ នៃការរស់នៅ របស់សត្វបក្សាបក្សីទាំងនោះ ៕៦.58 (ផលិតដោយ VAYO)

វគ្គទី២ ព័ត៌មានសេដ្ឋកិច្ច

១-     កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៖ កម្ពុជាគឺជាប្រទេសដាំដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងធំជាងគេទី១០ក្នុងពិភពលោក ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

២-    នៅត្រីមាសទី២ ឆ្នាំ២០២១ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីកើនឡើង៧.០៧ភាគរយ  ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

៣-    នៅត្រីមាសទី២ ឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុប (GDP) របស់កោះតៃវ៉ាន់កើនឡើងក្នុងកម្រិតល្បឿនយឺត ប៉ុន្តែការនាំចេញនៅតែរឹងមាំ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

វគ្គទី៣ ព័ត៌មានអន្តរជាតិ

១-     លោក ស៊ី ជិនពីង អំពាវនាវអោយមានកិច្ចសហប្រតិបត្តិការវ៉ាក់សាំងអន្តរជាតិ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

២-    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកសង្ឃឹមថា ទីភ្នាក់ងារ FDA នឹងចាប់ផ្តើមផ្តល់ការអនុម័តពេញលេញចំពោះការចាក់វ៉ាក់សាំងបង្ការ Covid-19 ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

៣-    ការស្រាវជ្រាវនៅអ៊ីស្រាអែល៖ ការចាក់វ៉ាក់សាំង Pfizer ដូសទី៣មានផលរំខានប្រហែលនឹងដូសទី២ដែរ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

៤-     ពិតជាមិនធម្មតា! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចតូ្រនិចចាស់ៗ ៕..ឃ្លីប..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ

១-     ចំបាប់រំពឹងរក្សាកំណត់ត្រាមេដាយស៊ីហ្គេមនៅហ្វីលីពីនសម្រាប់ការចូលរួមប្រជែងមេដាយនៅវៀតណាម ៕

២-    អ្នកប្រដាល់ ថៃ រិទ្ធី ជារបួស៩០%ហើយ ត្រៀមស្វាគមន៍ ឡៅ ចន្ទ្រា នៅថ្ងៃ ទី២៩ ខែ សីហា ឆ្នាំ២០២១ ៕

៣-    ក្លឹប Newcastle យល់ព្រមចុះកុងត្រាជាមួយខ្សែបម្រើArsenal ក្នុងតម្លៃជាង ២០លានផោន ៕

៤-     Man Utd នឹងត្រូវចំណាយប្រាក់ឱ្យ Paul Pogba ចំនួន១៥លានផោន ប្រសិនបើចាកចេញ ៕

៥-     Barcelona យកឈ្នះ  Juventus  ៣-០ នៅក្នុងពានមិត្តភាពបើករដូវកាល  ដោយគ្មាន Messi  ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner