ហ្វីលីពីន រកឃើញករណីស្លាប់ដោយជំងឺកូវីដ១៩ ប្រចាំថ្ងៃ រហូតដល់ទៅ ២៨៧ករណី
អត្ថបទដោយ៖
ឆាយ រត្ថា
ប្រទេសហ្វីលីពីនរកឃើញករណីស្លាប់ដោយជំងឺកូវីដ-១៩ប្រចាំថ្ងៃរហូតដល់ទៅ ២៨៧ករណី កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមព្រឹត្តិបត្រព័ត៌មានចុះផ្សាយដោយក្រសួងសុខាភិបាលប្រទេសនេះ។
ចំនួនអ្នកស្លាប់កាលពីថ្ងៃអាទិត្យ ជាចំនួនមួយដ៏ខ្ពស់បំផុតក្នុងរយៈពេល ៤ខែចុងក្រោយនេះ ដោយកាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ ហ្វីលីពីនរកឃើញ អ្នកស្លាប់ក្នុងមួយថ្ងៃរហូតដល់ទៅ ៤០១ករណីឯណោះ។
យោងតាមប្រភពព័ត៌មានខាងលើ ប្រទេសនេះរកឃើញមានករណីប្រចាំថ្ងៃចំនួន ៩ ៦៧១ករណី ដែលធ្វើឱ្យករណីសរុបមានប្រមាណ ១,៦លានករណី និងមានអ្នកស្លាប់ក្បែរ ៣ម៉ឺននាក់៕

ប្រភព៖ CNA