អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមបើកធម្មយាត្រា Umrah សម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំង

អារ៉ាប៊ីសាអូឌីត​និយាយ​ថា​ ខ្លួន​នឹង​ចាប់​ផ្តើម​បើក ឲ្យ​មាន​ធម្ម​យាត្រា ​Umrah (មាន​ន័យ​ថា ការ​ទស្សនា​កន្លែង ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​ ) ដល់​ជន​មកពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ចាប់​ពី​ថ្ងៃទី​ ៩​ ខែ​សីហា​នេះ​ត​ទៅ។​

សេចក្តី​ប្រកាស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​បាន​ ប្រកាស​ប្រហែល ១៨​ ខែ​បន្ទាប់​ពី​ ព្រះរាជាណាចក្រ​នេះ​ បាន​បិទ​ព្រំដែន​របស់​ខ្លួន​ មិន​ឱ្យ​មាន​អ្នក​ធម្មយាត្រា​មកពីបរទេសដោយ​សារ​ការ​រីករាល​ដាល​នៃ​មេរោគ​ឆ្លង​កូវីដ១៩​។ ទី​ភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត​ បាន​និយាយថា​ អាជ្ញាធរ​នៅ​ក្នុង​ក្រសួង​ដែល​ សម្រប​សម្រួល​អ្នក​ធ្វើ​ធម្មយាត្រា​មកពី​ក្រៅប្រទេស នឹង​ចាប់​ផ្តើមទទួលសំណើ​សុំធ្វើធម្មយាត្រា ពីថ្ងៃច័ន្ទ​ ៩ សីហានេះតទៅ។ 

ការ​អនុញ្ញាត​ដំបូង​នឹង​ត្រូវ ​ផ្តល់​ដល់​អ្នក​ធ្វើ​ធម្មយាត្រា​ ចំនួន​ ៦ ម៉ឺន​នាក់​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ចំនួន​នេះ​នឹង​អាចកើន​ឡើង​ជា​លំដាប់​ដល់​ ទៅ ២ លាន​នាក់​ក្នុងមួយ​ខែ​។ អ្នក​ធ្វើ​ធម្មយាត្រា​មកពី​ក្រៅ​ប្រទេស​ នឹង​ត្រូវ​បង្ហាញ​វិញ្ញាបនប័ត្រ​ចាក់​វ៉ាក់​សាំងកូវីដ១៩​ រួមជាមួយ លិខិតរស្នើសុំ​ធ្វើ​ធម្មយាត្រា។

Umrah គឺជាការធ្វើ ធម្មយាត្រាទៅកាន់​ទី​សក្ការៈ​បូជា​ ដូចជា​កន្លែង​ពិសិដ្ឋចំនួន​​ពីរ​​របស់​សាសនា​អ៊ីស្លាម​នៅក្នុង​ទីក្រុង​ Mecca​ និង​ Medina ​ហើយ​អាចធ្វើ​នៅ​ពេល​ណា​ក៏បាន​។ វា​មាន​លក្ខណៈ​ខុសប្លែក​ពី​ Hajj ដែល​ប្រព្រឹត្ត​ឡើង​មួយលើកប៉ុណ្ណោះ​ជា​រៀង​រាល់​ឆ្នាំ​។

ជំងឺ​រាតត្បាត​កូវីដ ១៩​ បាន​រំខាន​ដល់​ការ​ធ្វើ​ធម្មយាត្រា​នានា ដែល​ជា​ធម្មតា​ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​អារ៉ាប៊ីសាអូឌីតដោយ​ពួក​គេ​អាច​រក​បាន​ប្រហែល​ ១២ ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុងពេល​ធម្មតា។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner