សម្តេចតេជោហ៊ុនសែនស្នើអ្នកចាក់ AstraZeneca បញ្ឈប់ការសុំវ៉ាក់សាំងដូសទី៣ (Video Inside)

ការមិនទាន់សិក្សាគម្លាតការចាក់វ៉ាក់សាំង២ដូសនៃវ៉ាក់សាំង AstraZeneca និងភាពខ្វះខាតនៃវ៉ាក់សាំង បានប្រ ញាប់ឲ្យសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញនូវសារសម្លេងមួយនៅថ្ងៃទី៩សីហានេះ ប្រាប់ពលរដ្ឋដែល បានចាក់AstraZeneca រួចមកនោះកុំទាន់ជម្រុញការចាក់វ៉ាក់សាំងដូសទី៣ ។

សាររបស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើងគឺនៅទន្ទឹមនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលបានដាក់ ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ លើពលរដ្ឋក្នុងខេត្តចំនួន៨ដែលជាប់ព្រំដែនថៃជា ពិសេសលើពលរដ្ឋ ដែលប្រ ឈមនឹងហានិភ័យឆ្លងខ្ពស់នៃវីរុសបំប្លែងថ្មី Delta។ ក្រុមដែលទទួលនិងត្រៀមទទួលយកវ៉ាក់សាំងដូសទី៣ AstraZeneca គឺជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចិន២ដូសរួច គឺវ៉ាក់សាំងស៊ីណូវ៉ាក់ឬវ៉ាក់សាំងស៊ីណូហ្វាម, ប៉ុន្តែមិនទាន់ឈានដល់ អ្នកចាក់វ៉ាក់សាំង២ដូសនៃ AstraZeneca នោះឡើយ។ 

សារសម្លេងរបស់សម្តេចនាយរកដ្ឋមន្ត្រី បានប្រាប់អ្នកចាក់វ៉ាក់សាំង២ដូសនៃ AstraZeneca សូមឈប់ជម្រុញ រកការចាក់វ៉ាក់សាំងដូសទី៣ ដោយសារតែការមិនទាន់សិក្សានូវគម្លាតពេលវេលា និងការមិន ទាន់មានវ៉ាក់សាំង AstraZeneca ចាក់គ្រប់គ្រាន់ ។

សម្តេចបានថ្លែងបន្តទៀតថាដោយឡែកសម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង ប៉ុន្តែបែរជាមកស្នើសុំចាក់វ៉ាក់ សាំងAstraZeneca នាពេលនេះ គឺរាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតការផ្តល់តាមសំណើនោះឡើយ ដោយសារ តែ វ៉ាក់សាំង AstraZeneca កំពុងតម្រូវចាក់ដូសទី៣លើកម្លាំងដែលប្រឈមហានិភ័យនិងលើកងកម្លាំងប្រ ដាប់អា វុធទាំង៣ប្រភេទនិងក្រុមគ្រួសារផងដែរ។ សម្តេចបានបញ្ជាក់បន្ថែមថាគេមិនទាន់អាចមានលទ្ធភាពរកវ៉ាក់សាំង AstraZeneca ចាក់លើអ្នកដទៃទៀតតាមសំណើស្នើសុំនាពេលនេះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner