ខេត្ត៣ក្នុងចំណោមរាជធានីខេត្តចំនួន៩ រកឃើញតួលេខឆ្លង Delta ច្រើនជាងគេ (Video Inside)

ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យ គឺជាខេត្តទើបរកឃើញមានករណីឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ច្រើនជាងគេ ក្នុងចំណោមការឆ្លងនៅរាជធានីនិងខេត្តចំនួន៩ ។

យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការរកឃើញឆ្លងថ្មីនៃវីរុសបំប្លែង Delta ចំនួន៥៨ករណីនាថ្ងៃទី៧សីហា, ខេត្តទាំង៣នេះ មានតួលេខ សរុបចំនួន៣៧ករណី ក្នុងនោះខេត្តសៀមរាបមាន១៣ករណី, ខេត្តបន្ទាយ មានជ័យ១២ករណីនិងខេត្ត ឧត្តរ មានជ័យមាន១២ករណី។

ចំណែករាជធានីនិងខេត្តចំនួន៥ទៀត ដែលរកឃើញមានការឆ្លងថ្មីនៃវីរុសបំប្លែង Delta ដែរនោះ គឺនៅរាជធានីភ្នំពេញមានមួយករណី, ព្រះវិហារ៤ ករណី, កំពង់ធំ១ករណី, កណ្តាល៤ករណី, រតនគិរី៩ ករណីនិងបាត់ដំបង២ករណី។ រាជធានីភ្នំពេញនិងខេត្តទាំង៥នោះ តួលេខបូកសរុបមានចំនួន២១ករណីនោះ ទេ។ ការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន៥៨ចុងក្រោយនេះ បាននាំឲ្យតួលេខឆ្លងនៃវីរុសបំប្លែងថ្មី Delta បាន កើនចំនួន៣៨៥ករណីហើយ។

ការរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៥៨ បន្ថែមចុងក្រោយនេះ បាននាំឲ្យការរកឃើញ ការឆ្លងនៃ វីរុសដ៏កាចសាហាវនេះ កើនសរុបចំនួន ៣៨៥នាក់ហើយក្នុងប្រទេសកម្ពុជា ។ ក្រសួងសុខាភិបាលបានបញ្ជាក់ បន្តថាក្នុងចំ ណោមការឆ្លងថ្មីទាំង៥៨ករណីនោះ ការឆ្លងលើប្រជាពលរដ្ឋនៅក្នុងសហគមន៍មានចំនួន ៤៧នាក់, ឆ្លងលើ បុគ្គលិកសុខាភិបាលចំនួន៤នាក់ និងឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៧នាក់ ។ 

វីរុសបំប្លែងថ្មី Delta គឺជាវីរុសដែលក្រុមវិទ្យាសាស្ត្រសុខាភិបាលបានចាត់ទុកជាវីរុសកាចសាហាវ និងឆ្លងលឿន លើមនុស្ស  ជាងវីរុសកូវីដ១៩ធម្មតា និងជាវីរុសអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សបាន ជាពិសេសអ្នកដែលមិន ទាន់បានទទួលការចាក់វ៉ាក់សាំងបង្កា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner