កម្ពុជាក្នុងរយៈពេល២៤ម៉ោង មានការឆ្លងកូវីដ១៩ ចំនួន៥០៨ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥០៨ករណី ដែលជាតួលេខឆ្លងទាបជាងគេគិតចាប់តាំងពីដើម សីហាមកនេះ។ ការឆ្លងបានធ្លាក់ចុះពី៦៧១ករណីថ្ងៃទី១សីហារហូតមកស្ថិតក្នុងខ្ទង់ជាង៥០០ករណីដែលមាន រយ:ពេល៨ថ្ងៃជាប់ៗគ្នាមកនេះ ។

ការឆ្លងចំនួន៥០៨ករណីនៅថ្ងៃច័ន្ទនេះ បានថយចុះចំនួន៤៨ករណីបើប្រៀប ធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៥០៨ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន៣៨៧ករណី។ នេះជាតួលេខថយចុះចំនួន១៥ករណីទៀត បើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន១២១ករណីដែលកើនឡើង៣៣ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៣នាក់ដែលថយចុះ២នាក់ប្រៀបធៀបនឹងម្សិល មិញ។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧០ថ្ងៃកន្លង មកនេះ បាន កើនឡើងដល់៧ម៉ឺន២៨៩ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៩ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ២ពាន់ ៣៩៩ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៥៨៥នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៦ពាន់១៥៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner