សប្បុរសជនខ្មែរ នៅប្រទេសអូស្ត្រាលី ឧបត្ថម្ភម៉ាសN95 ចំនួន ៧២ម៉ឺនមាស ដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី១០សីហានេះ បានសរសេរសារថ្លែងអំណរគុណ ចំពោះលោកស្រី Jenny Tew ប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅទីក្រុងស៊ីដនី ដែលបានផ្ដល់អំណោយម៉ាស់ប្រភេទN95 ចំនួន៧២ ម៉ឺនម៉ាស់។ ការផ្ដល់ម៉ាសនោះ គឺធ្វើឡើងតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវេលហ្សេឡង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩ ។
ម៉ាសនោះ ត្រូវបានដឹកមកដល់ក្រសួងការបរទេសកម្ពុជាហើយ នៅថ្ងៃទី១០សីហាឆ្នាំ២០២១។ គិតមកដល់ថ្ងៃទី៩សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន២ពាន់៨៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៧ពាន់៣៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៦០២នាក់ហើយ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕