ប៉ូលីសអ៊ីតាលីបង្ក្រាបគម្រោងក្លែងបន្លំ ប័ណ្ណសុខភាពកូវីដ១៩ នៅលើកម្មវិធីតេលេក្រាម

ប៉ូលីស​អ៊ីតាលី​នៅ​ថ្ងៃច័ន្ទ​នេះ​​ បាន​បញ្ឈប់​ក្រុម​ជា​ច្រើន​នៅ​លើ​កម្មវិធី​ផ្ញើសារ​តាម​ទូរសព្ទ័​ដៃ​គឺ​កម្មវិធី​ Telegram ​ដែល​មាន​ការ​ ទិញ-លក់​ប័ណ្ណ​សុខភាព​កូវីដ​ -១៩​ ក្លែង​ក្លាយ​ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នកកាន់ប័ណ្ឌ​ចូល​ប្រើ​សេវាកម្ម​និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​។

ប៉ូលីស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ពួក​គេ​បាន​បិទ​ក្រុម​តេឡេក្រាម​ចំនួន ៣២ ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស​។ ដោយ​ក្រុមនោះ​ផ្តល់​ជូន​ប័ណ្ណ​ក្លែង​ក្លាយ​ដល់​អតិថិជន​រាប់​ពាន់​នាក់​ ក្នុង​តម្លៃ​រហូត​ដល់​ ៥០០​ អឺរ៉ូ​ (៥៨៨ ​ដុល្លារ​) ក្នុងទម្រង់​ជា​រូបិយប័ណ្ណ​ឌីជីថល (cryptocurrency)​ឬ​ប័ណ្ណទិញ​ទំនិញ​តាម​អ៊ីនធឺណិត​។

មនុស្ស ៤ នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតដោយសង្ស័យថាមានការក្លែងបន្លំនិងក្លែងបន្លំ។ប័ណ្ណ​សុខភាព​កូវីដ ១៩​ នោះ​ក៏ត្រូវបាន​គេ​ហៅ​ថា​ ហ្គ្រីន​ផាស​ (Green Pass) គឺ​ជា​វិញ្ញាបនប័ត្រ​លើប្រព័ន្ធ​ឌីជីថល​ឬ​ក្រដាស​ ដែល​បង្ហាញ​ថា​ម្ចាស់​ប័ណ្ណ​សុខភាព​កូវីដ ១៩​ នោះ​បាន​ទទួល​ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​ យ៉ាងតិច​មួយ​ដូស​ ឬ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​ចឬ​ទើប​ជា​សះ​ស្បើយ​។

រដ្ឋាភិបាល​របស់​លោក​ Mario Draghi​ បាន​អនុម័ត​ច្បាប់​នេះ​ដើម្បី​ព្យាយាម​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំងនៅ​ចំពោះ​មុខ​ការ​រីក​រាល​ដាល​វ៉ារ្យ៉ង់ដែលតា ប៉ុន្តែ​ច្បាប់​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ ដោយ​ជន​ជាតិ​អ៊ី​តា​លីខ្លះ​ ដែល​ពួកគេ​បាន​និយាយ​ថា​ វា​ជាការ​ជាន់​ឈ្លី​សេរី​ភាព​និង​ជា​វិធី​ប្រយោល​នៃ​កា​របង្កើត​កាតាព្វកិច្ច​ចាក់​វ៉ាក់សាំង​។

គិត​ត្រឹម​ថ្ងៃទី​ ៦​ ខែ​សីហា​នេះ មានការ​តំរូវ​អោយ​មាន​ប័ណ្ណ​សុខភាព​កូវីដ ១៩នេះ​ដើម្បី​ ចូលទៅ​កន្លែង​ហាត់​ប្រាណ​ អាង​ហែល​ទឹក​ សារ​មន្ទីរ​ និងរោង​កុន​ និង​ការ​ទទួល​ទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​។ ចាប់​ពី​ថ្ងៃទី ១​ ខែ​កញ្ញា​ទៅ ណ្ណ​សុខភាព​កូវីដ ១៩នេះ ក៏​នឹង​ក្លាយ​ជា​ កាតព្វកិច្ច​ឲ្យ​និស្សិត​សាកល​វិទ្យាល័យ​ត្រូវមានដើម្បី​អាច​ធ្វើ​ដំណើរ​តាម​ រថភ្លើង​ យន្តហោះ​ កប៉ាល់​ជាដើម។

យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​បង្ហាញ​ថា​ ប្រជាជន​អ៊ីតាលី​ចំនួន​ ៦៦​ ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ​យ៉ាង​តិច​មួយ​ដូស​ហើយ​ប្រហែល​ ៥៥ ​ភាគរយ​នៃ​ប្រជាជន​សរុប​បាន​ចាក់​វ៉ាក់សាំង​គ្រប់។

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner