សម្តេចក្រឡាហោម ស ខេង ពិនិត្យស្ថានភាពឆ្លងកូវីដ១៩ ក្នុងខេត្តព្រៃវែង (Video Inside)
ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រៃវែងសម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំមួយនៅថ្ងៃនេះ ពិនិត្យបច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta ។
ខេត្តព្រៃវែងគឺជាខេត្ត បានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២ករណី ដែលបានឆ្លងពីពលករ២នាក់ទើបវិលត្រឡប់មកពីប្រ ទេសថៃ។ ពលករទាំង២ដែលម្នាក់រស់នៅក្នុងស្រុកពារាំង, និងម្នាក់ទៀតរស់នៅក្នុងស្រុកមេសាង ត្រូវ បានគេ រកឃើញមានរីរុសបំប្លែងថ្មី Delta កាលពីថ្ងៃទី៣១កក្កដា
ក្រោយការវិលត្រឡប់របស់ពួកគេទាំង២មកពីក្រៅ ប្រទេស រយៈពេលប្រមាណ១៤ថ្ងៃក្រោយមក។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ព្រឹកមិញនេះ ក៏មានការអញ្ជើញ ចូលរួម ពី អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន, មន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខា ធិការរបស់ ក្រសួងមហាផ្ទៃ, ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងលោក ស្បោង សារ៉ាត់ និងអភិបាលខេត្ត លោក ជា សុមេធិ ផងដែរ។
លោកអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការ រីករាលដាលជំងឺ កូវីដ-១៩ ក្នុងខេត្តព្រៃវែង និងបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនពាក់ ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាពប្រឈមនឹងមេរោគបំប្លែងថ្មី ដែលខេត្តព្រៃ វែងទើបបានរក ឃើញ២ករណីនាពេលនេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តចំពោះចំណាត់ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថ្លែងអំណរគុណដល់មន្ត្រីជាក្រុមការងារទាំងអស់ដែលចុះជួយខេត្តព្រៃ វែងដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។