ក្រសួងសុខាភិបាល មិនអនុញ្ញាតអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ព្យាបាលតាមផ្ទះឡើយ (Video Inside)

ក្រសួងសុខាភិបាលនឹងមិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគបំប្លែងថ្មី Delta អាចទៅធ្វើការព្យាបាលនៅតាមផ្ទះឡើយ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុន ហេង បានបញ្ជាក់ការសម្រេចមិនអនុញ្ញាតនេះ ក្នុងលិខិតមួយកាល ពីថ្ងៃទី៩សីហា ប្រាប់ទៅប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត, មន្ត្រីទទួលបន្ទុកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តទាំងអស់។

លិខិតរបស់លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថាក្រសួងតម្រូវឲ្យអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ត្រូវទៅទទួលការព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តា សុខភាពជាក់ស្ដែងរបស់អ្នកជំងឺ។

កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មី Delta កើតលើ មនុស្សចំនួន៣៨៥នាក់ ដែលក្នុងនោះរួមមានការឆ្លងលើពលករវិលត្រឡប់មកពីប្រទេសថៃ, ការឆ្លងលើអ្នក ដំណើរចូលប្រទេសកម្ពុជាតាមយន្តហោះ, ការឆ្លងលើបុគ្គលិកសុខាភិបាល និងលើអ្នកភូមិក្នុងសហគមន៍ ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner