មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មរបាយការណ៍អង្គការ Human Rights Watch (Video Inside)

មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ថាជារបាយការណ៍ភូត កុហកនិងមិនបានឆ្លុះបញ្ចាំងលើការពិតឡើយ ទាក់ទងនឹងការចោទប្រ កាន់មួយរបស់អង្គការសិទ្ធិមនុស្សបរទេសនេះ ជុំវិញសំណង់ទំនប់វារីអគ្គិសនីសេសានក្រោម២នាភាគឥសាន កម្ពុជា។ ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែធ្នូឆ្នាំ ២០១៨កន្លងមក។

ទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ នេះ ត្រូវគេរាយការណ៍ថា បានជួយបំរើការអភិវឌ្ឍន៍ដ៏ធំធេងចំពោះកម្ពុជាដែលពីមុននេះ តែងជួបប្រទះភាពខ្វះ ខាតខ្លាំងក្លាលើវិស័យអគ្គិសនី ដោយពលរដ្ឋក្នុងអតីតកាលបានប្រើប្រាស់តែចង្កៀងប្រេងកាត, ចង្កៀងមាំងសុង, ការដុតជ័រ និងចន្លុះខ្លាញ់ត្រីជាដើម។ ប៉ុន្តែសំណង់វារីអគ្គិសនីដែលទើបបានរៀបចំក្រោយកម្ពុជាទើបអស់ សង្គ្រាមស៊ីវិលក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នោះ បែរជាត្រូវអង្គការឃ្លាំមើល

សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានសរសេរចោទក្នុងសេចក្តីរាយ ការណ៍របស់ខ្លួនថ្ងៃទី១០សីហា នេះថា បានបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនពាន់គ្រួសារ និងចោទទៀតថាសំ ណង់នោះមិនបាន ពិភាក្សា ត្រឹមត្រូវជាមួយពលរដ្ឋក្នុងសហគមន៍ក្នុងពេលសាងសង់នោះឡើយ។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន នៅថ្ងៃទី១០សីហាដដែលនេះ បានប្រតិកម្មហៅរបាយ ការណ៍របស់អង្គការHuman Rights Watch នោះថាជារបាយការណ៍ដែលភូតកុហក

អង្គការHuman Rights Watch គឺជាអង្គការមួយដែលតែងធ្វើការរិះគន់វាយប្រហារដោយពាក្យសម្តី ជាប្រចាំ ដាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលសកម្មភាពរបស់អង្គការសិទ្ធិមនុស្សបរទេសនោះ ត្រូវគេចាត់ទុកជាទង្វើ ដែលដើរហួសពីកត្តាសិទ្ធិមនុស្សឈានដល់ការឃុបឃិតនយោបាយជាមួយនឹងក្រុមឧទ្ទាមប្រឆាំងរបស់រាជរដ្ឋា ភិបាលកម្ពុជា។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលដដែល បានថ្លែងថាគេមិនដែលចាត់ទុកអង្គការHuman Rights Watch នោះ គឺជាអង្គការដែលមានតម្លាភាពនៅក្នុងការរិះគន់ជួយកម្ពុជាដើម្បីការអភិវឌ្ឍន៍នោះឡើយ ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ខេត្តស្ទឹងត្រែង ត្រូវគេបញ្ជាក់ថា គឺជាការបណ្តាក់ទុនរួមរវាងក្រុមហ៊ុន៣ គឺ ក្រុមហ៊ីដ្រូឡានឆាង International Energy របស់ប្រទេសចិនដែលមានភាគហ៊ុនប្រមាណជា ៥១ ភាគរយ,  ក្រុម ហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានភាគហ៊ុន៣៩ ភាគរយ និងក្រុមហ៊ុនរបស់វៀតណាម ឈ្មោះថា Vietnam Electricity ដែលមានភាគហ៊ុន១០ ភាគរយ។ ទំហំវិនិយោគរួមរបស់ក្រុមហ៊ុនទាំង៣នេះ មាន ទឹកប្រាក់បណ្តាក់ទុនចំនួនសរុប៨០០លានដុល្លារអាមេរិក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner