កម្ពុជាត្រូវរង់ចាំ៦ឆ្នាំទៀត ទើបសេវាប្រព័ន្ធទូរស័ព្ទមានដំណើរការល្អ (Video Inside)

កម្ពុជាត្រូវរង់ចាំយ៉ាងហោចរយៈពេល៦ឆ្នាំទៀតដើម្បីការរៀបចំដំណើរការប្រព័ន្ធសេវាទូរស័ព្ទបានល្អប្រសើរ នៅទូទាំងប្រទេស។ ប្រព័ន្ធទាក់ទងទូរស័ព្ទក្នុងប្រទេសកម្ពុជា បានរងនឹងការរិះគន់នូវភាពរអាក់រអួល, សេវាទាក់ ទងមិនល្អ, ពេលខ្លះនិយាយដាច់ពាក់កណ្តាលទី ដែលចំណោទទាំងនេះ ត្រូវគេបន្ទោសថាដោយសារតែការ បង្គោលអង់តែនទូរស័ព្ទទាក់ទង នៅមិនទាន់បានពង្រាយគ្រប់គ្រាន់តាមទីកន្លែងជាច្រើន ជាពិសេសក្នុង តំបន់ ដាច់ស្រយាល។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជាវ៉ាន់ដេត ក្នុងកិច្ច​ប្រជុំមួយកាលពីថ្ងៃទី ៩សីហា ជាមួយនឹងបណ្តាប្រធាននៃអង្គភាពព័ត៌មាននានា បានបញ្ជាក់ថាការជម្រុញពង្រាយអង់តែនទូរស័ព្ទ នៅ ទូទាំងប្រទេសនោះ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៧ដែលពេលនោះ នឹងធានាបាននូវប្រព័ន្ធសេវាគ្របដណ្តប់ ដោយ មិនថានៅទីជនបទឬនៅទីតំបន់ដាច់ស្រយាលនោះឡើយ។

យោងតាមតួលេខគិតត្រឹមខែកក្កដាឆ្នាំ២០២០  កម្ពុ ជាមានអ្នកប្រើអ៊ីនធើណិតជាង១៥លាននាក់, អ្នកប្រើប្រាស់គណនី Facebook ជាង១០លានគណនី, រីឯ អ្នក ប្រើប្រាស់ទូរស័ព្ទចល័តសរុបជាង២០លានស៊ីមកាតដែលជាចំនួនដ៏ច្រើនសន្ធឹក, ប៉ុន្តែការយកចិត្តទុកលើគុណ ភាពសេវាបំរើអតិថិជនប្រើប្រាស់វិញនៅមានការខ្វះចន្លោះជាច្រើនដោយសារតែការដាក់បង្គោលអង់តែនទូរស័ព្ទ ពង្រាយចាប់សេវា មិនបានរៀបចំល្អត្រឹមត្រូវឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner