ខេត្តកោះកុង រកឃើញការឆ្លងកូវីដ១៨នាក់ (Video Inside)
ខេត្តកោះកុង បានរកឃើញឆ្លងកូវីដ១៩ថ្ងៃនេះចំនួន១៨នាក់ដែលជាតួលេខឆ្លងថយចុះ១៥នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋក្រុងខេមរភូមិ១ម្នាក់, ស្រុកបូទុម សាគរ១ម្នាក់ និងស្រុកស្រែអំបិល១៥នាក់។ ខេត្តកោះកុង ថ្ងៃនេះ បានព្យាបាលជាសះស្បើយ ចំនួន៨០នាក់។