ខេត្តប៉ៃលិន ឆ្លងថ្មី១០៦នាក់ (Video Inside)
ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន៨២នាក់ ធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត អ្នកទើប រកឃើញ ឆ្លងថ្មី នៅថ្ងៃនេះគឺសុទ្ធតែជាពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល ទាំងអស់។ ករណីឆ្លង លើ ពលករដែលកំពុងធ្វើចត្តាឡីស័ករួមមានពលរដ្ឋនៃខេត្ដប៉ៃលិនចំនួន៤នាក់ ,ខេត្តព្រៃវែង ៣៨នាក់, ខេត្តបាត់ដំបង ១៦នាក់ ,ខេត្តឧត្តរមានជ័យ៥នាក់ ,ខេត្តបន្ទាយមានជ័យ ១១នាក់,ខេត្តសៀមរាប ៨នាក់, ខេត្តតាកែវ១ម្នាក់,
ខេត្តកំពង់ធំ ៣នាក់, ខេត្តពោធិ៍សាត់ ២នាក់, កំពង់ចាម២នាក់, ក្រចេះ២នាក់, កំពត៤នាក់, កំពង់ឆ្នាំង ម្នាក់, ខេត្តកណ្ដាល១ម្នាក់, ខេត្តកំពង់ស្ពឺម្នាក់ និងមកពីខេត្ដត្បូងឃ្មុំម្នាក់។