ខេត្តមណ្ឌលគិរី ឆ្លងថ្មី៧នាក់ (Video Inside)

ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខឆ្លងកើនឡើងចំនួន ៣នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ៥នាក់ និងពលរដ្ឋជាអ្នកដំណើរមកពីខេត្តកណ្តាល ម្នាក់។ ខេត្ត មណ្ឌលគិរី  គិតត្រឹមថ្ងៃ១០សីហានេះ ចំនួនអ្នកឆ្លងកូវីដ១៩សរុបមាន៣៩៣នាក់, ព្យាបាលជាសះស្បើយ២៨០ នាក់និងមានស្លាប់ចំនួន៣នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner