ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិកកាន់តែកើនឡើង (Video Inside)
ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានជាង៤ពាន់លានដុល្លារ ក្នុងរយ:ពេល៧ខែដើមឆ្នាំ២០២១នេះ ។ គួរ បញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកកាលពីក្នុងឆ្នាំ២០២០កន្លងមក មានប្រមាណ ៦ពាន់ ៩២០លានដុល្លារ ដែលតួលេខនេះ ត្រូវក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថាបានកើន ឡើងប្រមាណ ១៧,៨% បើធៀប ទៅនឹងឆ្នាំ២០១៩។ ប៉ុន្តែគិតត្រឹមរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក
សម្រេចបានដល់៤ពាន់៧៧លានដុល្លារ ដែលតួលេខនេះបានកើនឡើង៣៧.៨៤% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលក្នុងរយៈពេលដូចគ្នានោះ មានចំនួន២ពាន់៩៥៧លានដុល្លារ។ សេចក្តីរាយ ការណ៍បានបន្តថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំទំនិញចេញទៅសហរដ្ឋអាមេរិក ក្នុង ទំហំទឹកប្រាក់ជាង៣ពាន់៨៦៧លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២០៩លាន ដុល្លារ។
ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិក មានសម្លៀកបំពាក់, សម្ភារៈសម្រាប់ការធ្វើដំណើរ, កង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ រួមមានដូចជារថយន្ត, គ្រឿងយន្ត, គ្រឿងអលង្ការ, គ្រឿងសំអាង, សម្ភារៈអគ្គិសនី, គ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់មួយ ចំនួនទៀត។