ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)
ភ្លៀងនឹងបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ខណៈកម្ពុជាទទួលរងនូវឥទ្ធិពល ខ្យល់មូសុងនិរតីខ្សោយនិងឥទ្ធិពលជ្រលងប្រព័ន្ធសម្ពាធទាប ITCZ។
យោងតាមការព្យាករណ៍របស់ ក្រសួងធន ធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី១១រហូតដល់ថ្ងៃទី១៧ ខែសីហា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាច នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។ ការព្យាករណ៍បង្ហាញថា ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន ។
ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន ភ្លៀងនឹងអាចធ្លាកក្នុងកម្រិតពីតិចទៅបង្គួរ ។ ដោយឡែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ការព្យាករណ៍ សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅ មុខទៀតនេះ នឹងមានរវាងពី៣១ ទៅ ៣៥ អង្សាសេ។
ក្រសួងធនធានទឹក បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះ បាតុភូត ភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។