ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៤នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៦៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកព្រះសេ្ដច២៤នាក់, ស្រុកកំចាយមារ៩នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកពាមជរ៦នាក់, ស្រុកពារាំង៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកកំពង់ត្របែក២នាក់។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខេត្តព្រៃវែងក៏មានអ្នកជំងឺកូវីដ-១៩ជាសះស្បើយចំនួន១៨៧នាក់ផងដែរ។ ចំណែកអ្នកស្លាប់ជា បុរសអាយុ៦៧ឆ្នាំប្រជាពលរដ្ឋរស់នៅភូមិប្រស្នាតូច ឃុំសេនារាជឧត្តម ស្រុកព្រះសេ្ដច ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៤៦២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៩០៧នាក់ និង
ស្លាប់៨៨នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



