ហាងយីហោ «ផ្ទះឈើម្ហូបខ្មែរថៃ»ដែលបំពានវិធានការរដ្ឋបាលរាជធានី និងក្រសួងសុខាភិបាល ត្រូវអាជ្ញាធរខណ្ឌមានជ័យចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់
ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានចុះបិតទីតាំង ហាងយីហោ «ផ្ទះឈើម្ហូបខ្មែរថៃ» កាលពីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ នៅតាមបណ្តោយបេតុង ភូមិព្រៃត្នោត សង្កាត់ស្ទឹងមានជ័យ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់ (ក្នុងនោះប្រុស៩នាក់ជាភ្ញៀវ) ដោយជួបជុំគ្នាផឹកសុី បំពានទៅនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងល្មើសបំរាមរបស់ក្រសួងសុខាភិបាល។
ក្នុងប្រត្តិបត្តិការណ៍នេះដឹកនាំផ្ទាល់ដោយលោកពេជ្រ កែវមុន្នី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងកម្លាំងក្រោមឱវ៉ាទជាច្រេីនចុះបិតទីតាំង ហាងយីហោ «ផ្ទះឈើម្ហូបខ្មែរថៃ»ដោយ ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់(ក្នុងនោះមានប្រុស៩នាក់ជាភ្ញៀវ)បានជួបជុំគ្នាផឹកស៊ី បំពានទៅនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងល្មើសបំរាមរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌ បានបញ្ជាក់ឲ្យដឹងថា ហាងយីហោ(ផ្ទះឈើម្ហូបខ្មែរថៃ) បានបើកជួបជុំគ្មាផឹកស៊ី បំពានទៅនឹងវិធានការរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រោយការឃាត់ខ្លូនសមត្ថកិច្ចបានបញ្ជូនខ្លួនមនុស្សប្រុសស្រី១៤នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តន៍និងចាត់ការបន្តទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា


