អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៤លាន៧៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣២ម៉ឺននាក់ និងជាសះស្បើយ១៨៣លាន៩០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៤លាន៧៧ម៉ឺន៦ពាន់៨១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣២ម៉ឺន៦ពាន់៨៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៣លាន៩០ម៉ឺន១ពាន់៣៦៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៨៩ម៉ឺន២ពាន់២១៥នាក់ ស្លាប់ចំនួន៦៣ម៉ឺន៤ពាន់៦៦២នាក់ និងជាសះស្បើយចំនួន២៩លាន៩៦ម៉ឺន៦ពាន់៣២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣ម៉ឺន៣ពាន់៣៣៣នាក់ ស្លាប់៤២ម៉ឺន៩ពាន់១៨៣នាក់ និងជាសះស្បើយ៣១លាន២១ម៉ឺន៦២៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២១ម៉ឺន៣ពាន់៣៨៨នាក់ ស្លាប់ចំនួន៥៦ម៉ឺន៤ពាន់៨៩០នាក់ និងជាសះស្បើយ១៩លាន២ម៉ឺន២ពាន់៧២៤នាក់ ៕ ប្រភព៖ worldometers
