កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ ក្នុងឆមាសទី១ ដើមឆ្នាំ២០២១

យោងតាមក្រសួងទេសចរណ៍នៅថ្ងៃទី១១សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១០ម៉ឺន២ពាន់៥៦០នាក់ ដែលថយចុះប្រមាណ៩១.៣% បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០២០។ ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន១ម៉ឺន៥៣៨ នាក់ បានថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ដែរ។

របាយការណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិទាំងជាង១០ម៉ឺននាក់នោះ ចូលមកតាមផ្លូវអាកាសមានចំនួន៤ម៉ឺន៦ពាន់២៤៩នាក់ ថយចុះ ៩៣.២% , ចូលមកតាមផ្លូវគោកមានចំនួន៥ម៉ឺន៦ពាន់៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ២នាក់ប៉ុណ្ណោះ។ ភ្ញៀវទេសចរណ៍ដែលចូលមកកម្ពុជាច្រើនជាងគេរួមមាន ១. ទេសចរថៃមានចំនួន៥ម៉ឺន២ពាន់២៩០នាក់, ២. ទេសចរចិនមានចំនួន២ម៉ឺន៩ពាន់៧៥១ នាក់ , ៣. ទេសចរវៀតណាមមានចំនួន៦ពាន់៩៥៦ នាក់ , ៤. ទេសចរឥណ្ឌូណេស៊ីមានចំនួន ៣ពាន់៤១៥ នាក់ និង៥. ទេសចរកូរ៉េខាងត្បូង មានចំនួន១ពាន់៨៣៣នាក់ ។

ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុង នៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១លាន៩សែន៨ម៉ឺន២ពាន់៦៤១នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប១៤ម៉ឺន១ពាន់៩៨៨នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner