ស្ត្រីជនជាតិអាមេរិកឈ្មោះ Virginia Giuffre បានចោទប្រកាន់ព្រះអង្គម្ចាស់ Andrew និងសមាជិកគ្រួសាររាជវង្សអង់គ្លេសថា បាននាំនាងទៅអង់គ្លេសក្នុងវ័យជំទង់ និងប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើរូបនាង

អត្ថបទដោយ៖
AMS OneMinute

ស្ត្រីជនជាតិអាមេរិកឈ្មោះ Virginia Giuffre បានចោទប្រកាន់ព្រះអង្គម្ចាស់ Andrew និងសមាជិកគ្រួសាររាជវង្សអង់គ្លេសថា បាននាំនាងទៅអង់គ្លេសក្នុងវ័យជំទង់ និងប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើរូបនាង។ នេះបើតាម Al Jazeera ថ្ងៃទី១០ សីហា។

អ្នកនាង Giuffre អះអាងថា លោក Epstein ដែលជាមិត្តជិតស្និទ្ធនឹងព្រះអង្គម្ចាស់ និងធ្លាប់ត្រូវបានចោទប្រកាន់ដោយបទឧក្រិដ្ឋកម្មជួញដូរផ្លូវភេទនៅឆ្នាំ២០១៩ បានជួញដូរនាងនៅអាយុ ១៧ឆ្នាំ។

ពាក្យបណ្តឹងរបស់អ្នកនាង Giuffre ក៏រួមបញ្ចូលនូវរូបថតដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរវាងអ្នកនាង Giuffre និងព្រះអង្គម្ចាស់ Andrew បង្ហាញពីស្នាមញញឹម និងឈរក្បែរគ្នាក្នុងកំឡុងពេលមានការចោទប្រកាន់នេះ។

ព្រះអង្គម្ចាស់ Andrew ទទួលស្គាល់មិត្តភាពជាមួយលោក Epstein ប៉ុន្តែបានបដិសេធការចោទប្រកាន់របស់អ្នកនាង Giuffre ។

ប្រភព៖ Aljazeera

ads banner