អ្នកឆ្លងជំងឺកូវីដ-១៩បានហក់ឡើងដល់ចំនួន៣៥នាក់ នៅខេត្តមណ្ឌលគីរី
អត្ថបទដោយ៖
ហេង វណ្ណា
មណ្ឌលគីរី៖ អ្នកឆ្លងជំងឺកូវីដ-១៩បានហក់ឡើងដល់ចំនួន៣៥នាក់ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ហើយអត្រាកើនឡើងនេះ គឺជាចំនួនដែលពុំធ្លាប់មាន តាំងតែពីខេត្តមណ្ឌលគិរី ចាប់ផ្តើមរកឃើញការឆ្លងរីករាលដាលជំងឺនេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាក្នុងចំណោមអ្នកឆ្លងទាំង៣៥នាក់មាន៣១នាក់ជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និង៤នាក់ជាអ្នករស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទោះបីជាចំនួនអ្នកឆ្លងបានហក់ឡើងជាង៣០នាក់ក្តី ប៉ុន្តែករណីកូវីដប្រភេទដេលតា នៅពុំទាន់មានវត្តមានក្នុងខេត្តនេះនៅឡើយ។ គិតត្រឹមថ្ងៃទី១០ខែសីហានេះ ចំនួនអ្នកឆ្លងសរុបមាន៤២៨នាក់ទៅហើយ ក្នុងនោះដែលបានជាស្បើយចំនួន២៨០នាក់ និងមានអ្នកស្លាប់បីនាក់ផងដែរ។ ខេត្តមណ្ឌលគិរីដែលមានប្រជាជនប្រមាណជាង៩មុឺននាក់ បានទទួលការចាក់វ៉ាក់សាំងចំនួន៤១៩៣០នាក់ ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។