គ្រាប់ម៉ីនជាង១០០គ្រាប់រកឃើញនៅលើដីសង់ផ្ទះប្រជាពលរដ្ឋ

ប្រជាពលរដ្ឋដែលកំពុងតែជីកដីសាងសង់ផ្ទះ បានប្រទះឃើញសំណាល់សង្គ្រាមរហូតដល់ទៅជាង ១០០ គ្រាប់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពម៉ីនកម្ពុជា ស៊ីម៉ាក់ បានអះអាងថាប្រជាពលរដ្ឋបានជីករណ្តៅគ្រឹះសាងសង់ផ្ទះ ហើយប៉ះចំរណ្តៅគ្រាប់ ដែលជាសំណល់ពីសង្គ្រាមជាង១៣៥គ្រាប់ ។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ មានប្រភេទដេកា៧៥ គ្រាប់៨០មីលីម៉ែត្រ គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់ ១២០មីលីម៉ែត្រ។ បច្ចុប្បន្នកងកម្លាំងស៊ីម៉ាក់បានកំពុងប្រមូលយុទ្ធភ័ណ្ឌទាំងនោះ ដើម្បីកំទេចចោលតាមបច្ចេកទស៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner