សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសភា អាស៊ី-អឺរ៉ុបលើកទី១១ នាពាក់កណ្តាលខែវិច្ឆិកា (Video Inside)

សភានៃប្រទេសកម្ពុជាបានត្រៀមរួចជាស្រេចក្នុងការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុបលើកទី១១ នាពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ តាមរយៈប្រព័ន្ធអនឡាញ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ដែលកិច្ចប្រជុំសភាអាស៊ីអឺរ៉ុប នេះ នឹងត្រូវធ្វើឡើងមុនកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣។

ចំណែកកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុបលើកទី១៣ ដែលនឹងមានការចូលរួមដោយឥស្សរជនកំពូលៗនៃប្រទេសជាង៥០មកពីទ្វីបអឺរ៉ុបនិងអាស៊ីនិងបណ្តាមេដឹកនាំ អង្គការអន្តរជាតិធំៗចូលរួមដែរនោះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ដល់២៦វិច្ឆិកា។  នេះគឺលើកទី១ ហើយ ដែលកម្ពុជានឹងត្រូវធ្វើជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមរយៈប្រព័ន្ធអន ឡាញ នេះ។

អនុប្រធានទី១ នៃរដ្ឋសភា កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នៅព្រឹកថ្ងៃទី១១សីហា បានដឹកនាំកិច្ចប្រជុំគណៈ កម្មការរៀបចំកិច្ចប្រជុំដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ តាមរយៈប្រព័ន្ធវីដេអូដោយបានពិភាក្សា និងត្រួតពិនិត្យ លើវឌ្ឍនភាពការ ងាររបស់អនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួល បន្ទុកផ្នែកខ្លឹមសារនិងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ច ប្រជុំដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ នាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner