កន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០
នៅក្នុងសម័យសន្តិភាព ភ្នំគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ប៉ុន្តែនាសម័យខ្មែរក្រហម តាម៉ុក បានប្រែក្លាយ ភ្នំ២០០ ទៅជាកន្លែងកែច្នៃគ្រាប់កាំភ្លើងប្រភេទ AK47 និង AK57 ដើម្បីប្រយុទ្ធប្រឆាំងជាមួយកម្លាំងរដ្ឋាភិបាល។ កម្លាំងមនុស្សប្រហែល ១២នាក់ ធ្វើការរួមគ្នាដើម្បីកែច្នៃគ្រាប់ចំនួន ៥០០០ ទៅ ៦០០០គ្រាប់ ក្នុងមួយថ្ងៃ។ ទីតាំងនេះគឺស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ៕