វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ៣លានដូស នឹងមកដល់ថ្ងៃស្អែកនេះ (Video Inside)

វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូសនឹងដឹកមកដល់កម្ពុជានៅថ្ងៃព្រហស្បតិ៍ ស្អែកនេះនៅទន្ទឹមនឹងកម្ពុជា កំពុងសម្រុកយុទ្ធនាការចាក់លើពលរដ្ឋយ៉ាងខ្លាំងក្លា។ កម្ពុជាដែលមានពលរដ្ឋ១៦លាននាក់ យុទ្ធនាការចាក់ វ៉ាក់ សាំងលើពលរដ្ឋបានជាង៥២ភាគរយហើយ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣លានដូសដែលជាវ៉ាក់សាំងបញ្ជាទិញពីរដ្ឋាភិបាលចិន នឹង ដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ១២ខែ សីហា ឆ្នាំ ២០២១។

កម្ពុជាបានទិញនិងទទួលជំនួយវ៉ាក់សាំងពីប្រទេសចិន មានចំនួនសារុប១៨លាន៧សែនដូសហើយ  ក្នុងនោះ វ៉ាក់សាំង៣លាន២សែនដូសគឺជាជំនួយឥតសំណង, ចំណែកវ៉ាក់សាំង១៥លាន៥សែនដូស គឺជាវ៉ាក់សាំងបញ្ជា ទិញ។

មន្ត្រីរដ្ឋាភិបាលបានថ្លែងថានៅក្នុងពេលឆាប់ៗខាងមុខនេះទៀត ភាគីចិននឹងផ្តល់ជំនួយជា សម្ភារៈបន្ទាន់ តម្លៃជាង២០លានយ័នជូនភាគីកម្ពុជាសម្រាប់ការបង្កាទប់ស្កាត់វីរុសឆ្លង ដែលសម្ភារៈទាំងនោះ រួមមានម៉ាស៊ីន អុកស៊ីហ្សែនសម្រាប់វេជ្ជសាស្រ្ត, ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner